• អាហ្សង់ទីន ប្តេជ្ញា​ចូល​រួម​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០

    (អ៊ុយរ៉ាហ្គាយ)៖ លោក Fernando Caceres ដែលជាប្រធានលេខាធិការសហព័ន្ធកីឡារបស់ប្រទេសអ៊ុយរ៉ាហ្គាយ បាននិយាយក្នុងសន្និសីទសារព័ត៌មានថា រដ្ឋាភិបាលប្រទេសអាហ្សង់ទីន- អ៊ុយរ៉ាហ្គាយ-ប៉ារ៉ាហ្គាយ បានបញ្ជាក់ថា នឹងបន្តចូលរួមការដេញថ្លៃរួមគ្នា ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2030 ដែលការលើកឡើងនេះបានឲ្យដឹងនៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៨។

    តែនៅមានរឿងបញ្ហាចរាចរណ៍ក្នុងប្រទេសអាហ្សង់ទីន អាចជាដើមហេតុបោះបង់ចោលការដេញថ្លៃ ដោយសារតែបញ្ហាសេដ្ឋកិច្ចថែមទៀតផង លោក Caceres បានបន្តប្រាប់សារព័ត៌មានក្នុងតំបន់នៅ Montevideo។

    សូមបញ្ជាក់ផងថា លោក Caceres ក៏បានកត់សម្គាល់ផងដែរថា នឹងមានកិច្ចប្រជុំគណៈកម្មាធិការទាំង៣ ដើម្បីជំរុញឱ្យមានគម្រោងនៅចុងខែនេះ សម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2030 សាជាថ្មីនេះ របស់ប្រទេសអ៊ុយរ៉ាហ្គាយ គឺមានរយ:ពេល ១០០ឆ្នាំហើយចាប់តាំងពី អ៊ុយរ៉ាហ្គាយបានរៀបចំការប្រកួតបាល់ទាត់ពិភពលោកលើកទី១ ដែលពួកគេបានឈ្នះជើងឯកក្នុងឆ្នាំ១៩៣០៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ