• Selena Gomez សារភាព​ថា នាង​មាន​ជម្ងឺ​ចម្លែក​ជាច្រើន​ខែមក​ហើយ ខណៈ​អ្នកគាំទ្រ​សង្ស័យ​ថា ជម្ងឺ​នេះដោយ​សារតែ Justin

    (អាមេរិក)៖ កាលពីចុងខែកញ្ញា កន្លងទៅនេះ Selena Gomez សារភាពថា នាងហាក់ដូចជាមានជម្ងឺចម្លែកប៉ុន្មានខែមកហើយវា អាចជាហេតុផលមួយដែលធ្វើឲ្យសុខភាពរបស់នាងចុះខ្សោយ រហូតដល់ចូលសម្រាកនៅមន្ទីរពេទ្យ។ ប៉ុន្មានសប្តាហ៍ កន្លងទៅនេះ Selena Gomez បានប្រកាសថា នាងចង់សម្រាកពីប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមិនចង់ឲ្យមានការចុះ ផ្សាយព័ត៌មានអ្វីឡើយ ប៉ុន្តែមួយថ្ងៃមុនតារាស្រីរូបនេះបានឆ្លើយឆ្លងជាមួយអ្នកគាំទ្ររបស់នាងច្រើនជាងរាល់ដងតាម រយៈ Instagram Live ដោយប្រាប់ឲ្យគ្រប់គ្នាដឹងថានាងមិនអីទេ។

    ទោះជាយ៉ាងណា Selena មិនបានពន្យល់ពីអ្វីដែល កើតឡើងចំពោះរូបនាងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះទេ ប៉ុន្តែអ្នកខ្លះសង្ស័យថា ជម្ងឺផ្លូវចិត្តរបស់តារាស្រី រូបនេះអាចមកពីដំណឹងរៀបការរវាង Justin Bieber អតីតមិត្តប្រុសរបស់នាងនិង Hailey Baldwin ដែលគេយល់ថា វាមិនមែនជារឿងងាយស្រួលសម្រាប់នាង ធ្វើចិត្តបាននោះទេ។

    គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា ដំណឹងជាច្រើន បានចុះផ្សាយថា Selena បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ រីឯខ្លះគិតថាព្រោះ តែកោសិកាឈាមសរបស់នាងចុះទាបដោយសារនាងធ្លាប់ប្តូរតម្រងនោមកាលពីឆ្នាំមុន ប៉ុន្តែទាំងនេះមិនមែនជាហេតុ ផលច្បាស់លាស់នៃជម្ងឺផ្លូវចិត្តរបស់នាងទេព្រោះមនុស្សភាគច្រើននៅតែយល់ថាជម្ងឺផ្លូវចិត្តរបស់ Selena វិលមកជាថ្មី អាចបណ្តាលមកពីនាងនៅតែនឹកគិតដល់អតីតគូស្នេហ៍ Justin Bieber ខណៈដែលតារាប្រុសរូបនេះគ្រោងនឹងរៀបការ ជាមួយគូដណ្តឹង Hailey Baldwin ទៅហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ