អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍន៍កាមេរ៉ា​មួយប្រភេទ ដែលអាច​ថតរូបបាន​លឿនជា​ទីបំផុត!

(វ៉ាស៊ីនតោន)៖ ក្រុមអ្នក​វិទ្យាសាស្ត្រ​បានអភិវឌ្ឍន៍​កាមេរ៉ាដ៏លឿនបំផុត​មួយនៅក្នុងពិភពលោក ដែលអាចផ្តិតយករូបភាព ១០ទ្រីលាន frames ក្នុង​មួយវិនាទី ជាមួយ​ការបង្កើតលទ្ធភាព​មើលឃើញ​ពីបាតុភូតនៅក្នុងល្បឿន​យឺត​បំផុត ឬ slow motion ដែលប្រៀបបីដូចជាការបញ្ឈប់​ពេលវេលា​​ជាដើម។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។​

យោងតាមការសិក្សា​ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ លើទស្សនា​វាដ្ដី Science & Applications បានបង្ហាញថា ប្រព័ន្ធថ្មីនេះត្រូវបានអភិវឌ្ឍន៍ឡើង ដោយឈរលើមូលដ្ឋាន កាមេរ៉ាថតរូបលឿនបំផុត (femtosecond streak camera) ផ្សំជា​មួយប្រភេទ​ទិន្និន័យប្រើប្រាស់​ នៅក្នុង​កម្មវិធីមួយចំនួន​ដូចជាកាំ​រស្មីអិចជាដើម។

ជុំវិញបចេ្ចកវិទ្យាថ្មីនេះដែរ លោក វ៉ាង លីហុង (Wang Lihong) ជាសាស្ត្រាចារ្យ​មួយរូបមក ពីវិទ្យាស្ថាន California Institute of Technology (Caltech) បានបញ្ជាក់​បន្ថែម​យ៉ាងដូច្នេះថា «យើងបាន​ដឹងដោយ​ប្រើប្រាស់ femtosecond streak camera តែមួយគត់ ហើយវាជាអ្នកធ្វើឱ្យរូបភាពមានគុណភាព​ច្បាស់ល្អ តាមរយៈការថត​រូបរាប់ពាន់លានសន្លឹក (Frames) រួមបញ្ចូលគ្នា​ក្នុងរយៈពេល​តែមួយ​វិនាទី»។​

សម្រាប់​កាមេរ៉ាខាងលើ​មាន​ឈ្មោះថា T-CUP ក៏មានសមត្ថភាព​ខ្ពស់ផងដែរក្នុងការវិភាគ​ប្រតិកម្មរវាងពន្លឺ និងវត្ថុ នៅក្រោមស្ថានភាព​ដ៏កម្រៗនានា។ វាជាប់ឈ្មោះជាកាមេរ៉ា ដែលអាចថត​ពេលវេលា​ជាក់​​លាក់បំផុត​ នៅលើពិភពលោក (Real-time imaging speed) តាមរយៈល្បឿន​ចាប់យក​រូបភាព​ខ្ពស់បំផុត​របស់វា និងអាចថត​សកម្មប្រភេទ​យឺត Slow Motion យឺត​ខ្លាំងបំផុត ស្ទើរតែអាចនិយាយបានថា​ ដូចនឹងពេលវេលាឈប់ដើរទៅ​ហើយ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ