• ស្វែងយល់ដឹងអំពី «មូសខ្លាញី» តើវាមានសម្ភស្សដូចម្តេច? ហើយវានាំជម្ងឺអ្វីខ្លះដល់យើង?

    តើមូសខ្លាញីមានសម្ភស្សដូចម្តេច? វាប្រវែង២ទៅ៨mm ស្លាបខ្មៅថ្លាគ្មានស្នាម មានឆ្នូតសលើខ្នង អង់តែនធំ២លើក្បាល ជើងមានឆ្នូតខ្មៅស ច្រើនលើកជើងក្រោយ២។ គាត់នេះចូលចិត្តខាំពេលភ្លឺជាពិសេសព្រឹកនិងជិតយប់ហើយនាំជម្ងឺដល់យើងដូចជា គ្រុនឈាម(Dengue)​​ ឈីគុនហ្គូនយ៉ា(Chikungunya) ឬ ហ្សីកា(Zika)។

    ជំងឺគ្រុនឈាម

    ជំងឺគ្រុនឈាមអាចនិយាយបានថាជាជំងឺធ្ងន់ធ្ងរមួយ ហើយភាគច្រើនកើតឡើងចំពោះកូនក្មេង ដែលម្នាក់ៗភ័យនៅពេលដឹងថានរណាម្នាក់ឈឺជំងឺនេះ ព្រោះជំងឺនេះអាចបណ្ដាលអោយអ្នកជំងឺស្លាប់បានក្នុងរយៈពេល២សប្ដាហ៍ ។ ក្នុងកម្មវិធីនេះខ្ញុំចង់ចែករំលែកនូវពត៌មានមួយចំនួនទាក់ទង់នឹងជំងឺគ្រុនឈាមដូចជាមូលហេតុ វិធីការពារ ប្រភេទជំងឺ រោគសញ្ញា ការព្យាបាល៖

    ១) មូលហេតុ: ជំងឺគ្រុនឈាមនិងជំងឺគ្រុនចាញ់មានមេបង្កដូចគ្នាគឺមូស ហើយអ្នកទាំងអស់គ្នាសុទ្ធតាដឹងថាមូសដែលខាំយើងគឺជាមូសញី ប្រហែលជាអញ្ជឹងហើយបានជាជំងឺ២នេះមានពាក្យគ្រុនដូចគ្នា ប៉ុនតែអ្វីដែលខុសគ្នាគឺប្រភេទមូសនិងពេលវេលាដែលវាខាំ ។ មូសដែលធ្វើអោយឈឺជំងឺគ្រុនឈាមគឺមូសខ្លា ហើយវាខាំនៅពេលថ្ងៃ។

    ២) វិធីការពារ: ដំបូងគឺយើងត្រូវកំចាត់ជំរករបស់មូសដោយសំអាតជុំវិញផ្ទះកុំអោយមានទឹកដក់ដែលជាកន្លែងរស់នៅនិងពងកូនរបស់មូស ចំពោះផ្ទះត្រូវមានពន្លឺគ្រប់គ្រាន់និងខ្យល់ចេញចូលបានល្អព្រោះមូសចូលចិត្តសំងំលាក់ខ្លួននៅកន្លែងងងឹត សម្លៀកបំពាក់ជារឿងសំខាន់គួរស្លៀកពាក់ខោអាវដៃវែងជើងវែងការពារកុំអោយមូសខាំ បើគេងថ្ងៃក៏គួរគេងក្នុងមុង។ ការដាក់ថ្នាំអាលបេតក្នុងពាងទឹករឺក៏អាងទឹកកុំអោយមានដង្កូវទឹកដែលអាចក្លាយជាមូសបាន។

    ៣) ប្រភេទជំងឺ: ជំងឺគ្រុនឈាមជាជំងឺឆ្លង អ្នកចម្លងគឺមូសខ្លាយើងអាចកើតជំងឺគ្រុនឈាមក្រោយការខាំដោយមូសខ្លាញីដែលផ្ទុកមេរោគគ្រុនឈាម តែវាមិនឆ្លងដោយគ្រាន់តែរស់នៅរឺប៉ះពាល់ជាមួយអ្នកជំងឺទេ។

    ៤) រោគសញ្ញា: ដំបូងឡើយវាសម្ដែងចេញជារោគសញ្ញាជំងឺផ្ដាសាយ មានក្ដៅខ្នួន ឈឺក្បាល ហៀរសំបោរជាដើម តែអ្វីដែលគួរអោយកត់សម្គាល់គឺក្ដៅខ្លួនអត់បាត់បើទោះជាប្រើថ្នាំអីក៏ដោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ