• ទីបំផុតរកឃើញក្មេងស្រី​ម្នាក់​ ដែលបាន​បាត់​ខ្លួន​ក្នុង​ទឹក បន្ទាប់ពី​ជិះ​អូប័រ​ជាមួយ​ក្រុមគ្រួសារ ហើយ​អូប័រ​នោះ​លិចនៅ​កំពត (មានវីដេអូ)

    កំពត៖ ពេលព្រឹក​នេះ​កូន​គាត់​បាន​រកឃើញ​ហើយ ថ្ងៃទី12ខែ10 ឆ្នាំ2018 បងប្រុស​បាត់​កូន​បាន​រកឃើញ​ហើយ តែ​គួរអោយ​សោកស្តាយ​ប្អូនស្រី​បាន​បាត់បង់​ជិវិត​ទៅហើយ ។ ជួន​ពរ​អោយ​កើត​ជាតិ​ថ្មី​កុំអោយ​ដូចជា​តិ​នេះ បញ្ជាក់​កូនស្រី​គាត់​បាន​បាត់​ខ្លួន​នៅ​ភូមិ​បត់​ក្បាលដំរី ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត «ខ្សែរ​រ៉ក» ។

    រំលឹក​កាលពី​យប់​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុងភូមិ​បត់​ក្បាលដំរី ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ជាទី​នៃ​បណ្តុំ​តំបន់​ទេសចរណ៍​ទឹកឈូ។ កុមារី​រងគ្រោះ​ឈ្មោះ វ៉ា​វ អេ​ន​ជី អាយុ ៨ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

    ប្រភព​ដដែល​បាន​រៀបរាប់ថា​នៅ​រសៀល​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ អ្នក​ភ្នំពេញ​មួយ​គ្រួសារ​មាន​គ្នា​ប្រាំ​បីនាក់​បានមក​ដល់ក​ន្លែ​ង​កម្សាន្ត​ជិះ​ខ្សែ​រ៉​ត និង​បន្ត​ដោយ​ជិះ​អូប័រ​ក្នុង​ដំណើរ​ទៅ​ជួប​សួរសុខទុក្ខ​សាច់ញាតិ​នៅ​ភូមិ​មាត់ពាម ឃុំ​មាក់ប្រាង​ស្ថិតនៅ​ត្រើយ​ខាងជើង។ លុះដល់​ម៉ោង​ប្រហែល៧ និង៣០នាទី​យប់​ថ្ងៃ​ដដែល ភ្ញៀវ​ទាំងនោះ​ក៏​វិល​ត្រឡប់មកវិញ​ដោយ​ជិះ​អូប័រ​ដដែល។ ចៃដន្យ​គ្រាន់តែ​ដល់​ត្រឹម​ពាក់​កណ្តាលស្ទឹង អូប័រ​បាន​លិច​ធ្វើឱ្យ​អ្នកដំណើរ​ស្រែក​ទ្រហឹងអឺងកង ឮ​ដល់​អ្នកជិតខាង​ទើប​ប្រញាប់ប្រញាល់​នាំគ្នា​យក​ទូក​ម៉ាស៊ីន​មកជួយ​សង្គ្រោះភ្លាមៗ ហើយ​ស្រង់​បាន​មនុស្ស​ប្រាំ​បីនាក់​រួមទាំង​អ្នកបើក​អូប័រ ដោយ​បាត់​កុមារី​វ័យ៨ឆ្នាំ​ម្នាក់។មន្ត្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា រហូតមកដល់​ម៉ោង៣ និង៣០នាទី រសៀល​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ការ​តាម​ស្វែងរក​កុមារ​រងគ្រោះ​មិនទាន់​ប្រទះឃើញ​នៅឡើយ​ទេ៕

    ប្រភព៖ FB

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ