រដ្ឋវ៉ាស៉ីនតោន ក្លាយជារដ្ឋអាមេរិកទី២០ ដែលហាមមិនឲ្យមានទោសប្រហារជីវិត

(សាន់ហ្វាន់ស៉ីស្កូ)៖ តុលាការកំពូលនៃរដ្ឋវ៉ាស៉ីនតោន បានសម្រេចទាត់ចោលច្បាប់ប្រហារជីវិតជាលើកទីបី ដោយ​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​វ៉ាស៉ីន​តោន​ក្លាយ​ជា​រដ្ឋ​ទី២០របស់សហរដ្ឋអាមេរិក ដែលបានហាមឃាត់មិនឲ្យមានការអនុវត្តច្បាប់ប្រហារជីវិត។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។

តុលាការកំពូលនៃរដ្ឋវ៉ាស៉ីនតោន បានលើកឡើងថា ទោសប្រហារជីវិតពុំមានសុពលភាពឡើយ ដោយសារវាយោងទៅលើ​លក្ខណៈ​​បែបតាមតែអំពើចិត្តនិងប្រកាន់ពូជសាសន៍ ហើយពុំមានប្រយោជន៍អ្វីសម្រាប់បម្រើគោលបំណងនៃការដាក់ពិន័យ ដែលស្របច្បាប់​ណាមួយឡើយ។

សេចក្តីសម្រេចខាងលើត្រូវបានធ្វើឡើង នៅក្នុងសំណុំរឿងរបស់បុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ (អាល់លែន យូជីន ហ្គ្រេហ្គោរី) Allen Eugene Gregory ដែលមានទោសពីបទរំលោភនិងសម្លាប់ស្រ្តីវ័យ៤៣ឆ្នាំម្នាក់ កាលពីឆ្នាំ១៩៩៦ ដោយលោក Gregory នឹងត្រូវ​ជាប់ពន្ធនាគារអស់មួយជីវិតជំនួសឲ្យទោសប្រហារជីវិតវិញ។

ទន្ទឹមនឹងនេះ អភិបាលរដ្ឋវ៉ាស៉ីនតោន លោក ជេ អ៉ីនស្លី (Jay Inslee) ក៏បានស្វាគមន៍ចំពោះការសម្រេចនេះផងដែរ ដោយ​សាទរថា​ការ​សម្រេច​នៃតុលាការកំពូលរបស់រដ្ឋ បានបញ្ចប់ទោសប្រហារជីវិតនៅក្នុងរដ្ឋវ៉ាស៉ីនតោន ហើយវាជាជំហានដ៏សំខាន់មួយ ក្នុងផ្លូវឆ្ពោះ​ទៅកាន់ការអនុវត្តន៍​ប្រព័ន្ធយុត្តិធម៌ដែលប្រកបដោយសមភាពនិងតម្លាភាព៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ

  • v9