ជូនចំពោះអ្នកដែលពូកែមើលងាយអ្នកដទៃតាមសំបកក្រៅ!
នេះជារឿងពិតមួយដែលបានកើតឡើងទៅលើព្រះអង្គឥណ្ឌាម្នាក់ដែលមានឈ្មោះថា Jai Singh Maharaja។ នៅឆ្នាំ ១៩២០ ព្រះអង្គ Maharaja បានយាងទៅកម្សាន្តលេងនៅប្រទេសអង់គ្លេសនៅទីក្រុង London ហើយក៏បានប្រទះឃើញការតាំងពិពណ៌ឡាន Rolls Royce។
នៅពេលនោះ ព្រះអង្គមិនបានស្លៀកពាក់ក្នុងខោអាវរាជវង្សនោះទេ ផ្ទុយទៅវិញព្រះអង្គបានស្លៀកពាក់ខោអាវជាពលរដ្ធធម្មតា។ ពេលព្រះអង្គយាងចូលទៅមើលការតាំងពិពណ៌ឡាន Rolls Royce ស្រាប់តែបុគ្គលិកលក់ឡានឃាត់និងដេញគាត់ចេញមិនឲ្យចូលមើល ដោយគិតថាព្រះអង្គជាជនជាតិឥណ្ឌាក្រីក្រម្នាក់ដែលគ្មានលុយចាយ។
ព្រះអង្គក៏វិលទៅសណ្ធាគារវិញ ហើយក៏បានប្រាប់ឲ្យអ្នកបំរើទាក់ទងទៅក្រុមហ៊ុន Rolls Royce ផ្ទាល់ ដោយប្រាប់ទៅក្រុមហ៊ុននេះថា «គាត់ចង់ទិញឡាន Rolls Royce ដែលថ្លៃជាងគេចំនួន ៦គ្រឿង»។ នៅថ្ងៃទិញយកឡាន ព្រះអង្គក៏បានវិលទៅកន្លែងតាំងពិពណ៌ឡានវិញក្នុងឯកសណ្ធានស្តេច ដោយម្តងនេះ មានគេទទួលស្វាគមន៍គាត់ជាមួយកំរាលព្រំក្រហម ព្រមទាំងមានអ្នកបំរើឈរអមសងខាងផ្លូវ។
ព្រះអង្គបានបង់ជាទឹកប្រាក់សុទ្ធ ព្រមទាំងបង់ថ្លៃដឹកជញ្ជូនទៅប្រទេសឥណ្ឌាទៀតផង។ ក្រោយឡានបានមកដល់ប្រទេសឥណ្ឌា ព្រះអង្គក៏បានប្រាប់អ្នកបំរើឲ្យយកឡានទាំង ៦គ្រឿងនោះ ធ្វើជាឡានសម្រាប់បោះសម្អាតសំរាមផ្លូវសាធារណៈទៅវិញ។ ទង្វើបែបនេះរបស់ព្រះអង្គ បានធ្វើឲ្យក្រុមហ៊ុន Rolls Royce អាប់មុខយ៉ាងខ្លាំង ដោយសារគ្មានអ្នកណាចង់ជិះឡានបោះសំរាមនោះទេ! ក្រោយពីសើបអង្កេតរួមមក ក្រុមហ៊ុន Rolls Royce បានសំទោសព្រះអង្គទៅលើទង្វើដែលបុគ្គលិកបានធ្វើ ព្រមទាំងផ្តល់ឡាន ៦គ្រឿងទៀតដោយឥតគិតថ្លៃទៀតផង។ ព្រះអង្គក៏យល់ព្រម ហើយក៏បញ្ឈប់ការប្រើឡាន Rolls Royce ទៅបោះសំរាមទៀតដែរ៕
Source: Telegraph