ហួសចិត្តចង់យំ! អូនប្រាថ្នាចង់សាក់រូបផ្កាស្មៅ តែចំប៉ះគ្រូស្រវឹង មានអី… ឈើឆ្កាងសុទ្ធ (មានវីដេអូ)

ស្រី​ស្អាត​ម្នាក់​នៅក្នុង​ប្រទេស​ថៃ បានសម្រេច​យក​រឿង​ដ៏​ខកចិត្ត​មួយ ចែករំលែក​នៅលើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​សាក់​របស់​នា​ង​ដែល​ត្រូវបាន​សន្ម​ត់​ថា​ជាដើម​រុក្ខជាតិ​ម្យ៉ាង​រ៉េ​រាំ​នៅក្នុង​ខ្យល់​ដ៏​ស្រស់ស្អាត បានជា​លេចចេញ​នូវ​អ្វីដែល​មើលទៅ​ហាក់ដូចជា​គំនរ​ឈើឆ្កាង ​រសាត់អណ្តែត​នៅក្នុង​លំហ​អាកាស​ទៅវិញ ។​

យោងតាម​ប្រភពព័ត៌មាន ស្រី​ស្អាត​ម្នាក់​ឈ្មោះ Alisa Kingkan អាយុ ២៦ ឆ្នាំ មកពី​ខេត្ត Sakon Nakhon បានកើត​ទុក្ខ​មិន​សុខចិត្ត​រហូត​ដាក់ពាក្យ​ប្តឹងទៅ​ប៉ូលីស ដើម្បី​ធ្វើ​កំណត់ហេតុ​បទពិសោធន៍​ដ៏​អាក្រក់​របស់​នាង ប្រឆាំង​ជាង​សាក់​ម្នាក់ ដែល​បាន​បើកហាង​សាក់​របស់គាត់​នៅឯ​ផ្សារ​រាត្រី​ក្នុង​តំបន់​មួយ ។​

Alisa បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នាង​បាន​ឡើង​ផ្សារ​ជាមួយ​បងស្រី​របស់​នាង កាលពី​យប់​ថ្ងៃអាទិត្យ នៅពេលនោះ ពួកគេ​ទាំង​ពីរបាន​ឆ្លងកាត់​ហាង​សាក់ ដែល​បាន​សន្យា​ជាមួយ​តម្លៃ​សេវា​ក្នុង​តំ​ម្លៃ​ចាប់ផ្តើម​ត្រឹមតែ ២០ បាត (០,៦០ ដុល្លារ​អាមេរិក​) ។​

បន្ទាប់ពី​បង្ហាញ​រូបតំណាង​នៃ​ផ្កា​រុក្ខជាតិ​នោះ ដែល​នាង​ចង់​ចាក់ ម្ចាស់​ហាង​បាន​និយាយថា គាត់​អាចធ្វើ​វា​ក្នុងតម្លៃ​ទាប ៣០០ បាត (៩ ដុល្លារ​អាមេរិក​) ។​

​ខណៈ​ជាង​សាក់​នោះ​កំពុង​ចាក់​រូប​នៅលើ​ស្លាបប្រចៀវ​ស្មា​របស់​នាង ស្រី​ស្អាត​វ័យ ២៦ ឆ្នាំ រូបនេះ បានចាប់ផ្តើម​មានការ​ព្រួយបារម្ភ​ជាខ្លាំង នៅពេល​គាត់​ស្រាប់តែ​ចាប់ផ្តើម​ជក់បារី និង​ផឹកស្រា​បៀរ ។​

​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Alisa បានសរសេរថា នាង​បានចាប់ផ្តើម​ស្រែកយំ​ភ្លាម នៅពេល​នាង​ឆ្លុះកញ្ចក់ ដើម្បី​ពិនិត្យមើល «​ផលិតផល​» សាក់​របស់​នាង​ត្រូវបាន​បញ្ចប់ ។​

ជំនួយ​ស​ឲ្យ​ដើម​រុក្ខជាតិ​១​ដើម កំពុង​រ៉េ​រាំ​យ៉ាង​ស្រស់ស្អាត​នៅក្នុង​ខ្យល់ នៅលើ​ស្លាបប្រចៀវ​ស្មា​របស់ Alisa បែរជា​គ្របដណ្តប់​នៅ​អ្វីដែល​មើលទៅ​ហាក់ដូចជា «​ឈើ​ឆ្អា​ង​» រសាត់រ​ណែ​ត​នៅក្នុង​លំហ​អាកាស​ទៅវិញ ។​

Alisa បាន​បង្ហាញថា ការឆ្លើយតប​របស់​ម្ចាស់​ហាង​សាក់​នោះ ចំពោះ​ការខកចិត្ត​របស់​នាង គឺ​ត្រូវតែ​ប្រាប់​នាង​ថា ធ្វើយ៉ាងណា​វា​ជា «​សិ​ល្បះ​» ។​

​ក្នុងការ​សម្រួល​បញ្ហា​នេះ ជាង​សាក់​នោះបាន​និយាយថា គាត់​នឹង «​កែតម្រូវ​» វា​ឡើងវិញ ។

​ប៉ុន្តែ ដោយ​ខ្លាចក្រែង​ថា គាត់​នឹង​តែ​ធ្វើ​វា​កាន់តែ​អាក្រក់​ជាង​នេះ Alisa បានសម្រេច​ចិត្ត​មិន​ឲ្យ​គាត់​ធ្វើឡើង​វិញ​ទេ ៕

ប្រភព៖ CEN

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ