បច្ចេកវិទ្យា Wi-fi 6 នឹងចេញជារូបរាងលើឧបករណ៍ប្រើប្រាស់នៅប៉ុន្មានឆ្នាំខាងមុខនេះ។ ចុះស្តង់ដារ Wi-Fi ថ្មីនេះ ល្អយ៉ាងណាដែរ?
បច្ចេកវិទ្យា Wifi បំពាក់ក្នុង Router សម្រាប់តម្រូវការតាមផ្ទះ។ Wifi Protocol ដំបូងលេចឡើងក្នុងឆ្នាំ ១៩៩៧ ផ្តល់ល្បឿន 2Mbit/s ហើយបន្តមកល្បឿន 11Mbit/s ក្នុងឆ្នាំ ១៩៩៩។
ស្តង់ដារ Wifi ត្រូវបានគ្រប់គ្រងដោយ IEEE (Institute of Electrical and Electronics Engineers។ IEEE 802 សំដៅលើស្តង់ដារ Local Area Network ហើយស្តង់ដារ 802.11 ផ្ដោតលើ Wireless LAN។ ការបង្ហាញវត្តមាន 802.11g ក្នុងឆ្នាំ ២០០៣ មានល្បឿន 54Mbit/s និង 802.11n ក្នុងឆ្នាំ ២០០៩ មានល្បឿន 600Mbit/s។ បន្ទាប់គឺ Router មានអង់តែនបួន (Dual-band) ជាមួយ Bands 2.4GHz និង 5GHz អាចផ្តល់ល្បឿនបានល្អប្រសើរ។
បច្ចុប្បន្នមានស្តង់ដារ 802.11ac ដែលមាន Band 5GHz អាចជំរុញល្បឿនបាន 1300Mbit/s ហើយ Wi-Fi 6 កាន់តែលឿនជាងនេះទៀត។
ចំណុចសំខាន់នៃការផ្លាស់ប្ដូរ Wi-Fi 6 គឺឈ្មោះ ដែលងាយស្រួលដល់អ្នកប្រើប្រាស់សម្គាល់ ជារួម Wi-Fi 6 គឺ 802.11ax។ ស្តង់ដារចាស់ៗ ក៏អាចនឹងកែប្រែឈ្មោះដែរ ដូចជាស្តង់ដារ 802.11ac ទៅជា Wi-Fi 5, ស្តង់ដារ 802.11n ទៅជា Wifi 4 និងបន្តបន្ទាប់ទៀត។
Wi-Fi 6 នឹងប្រើប្រាស់ថាមពលតិច (ចំណេញថវិកាថ្លៃអគ្គិសនី) និងប្រសិទ្ធភាពរលកសញ្ញាក្នុងទីប្រជុំជនមានសក្ដានុពលល្អ។
បើអ្នកមានបញ្ហាជាមួយល្បឿន Download និង Upload បច្ចេកវិទ្យា Wi-Fi 6 អាចបំបាត់ភាពតានតឹងអារម្មណ៍បាន។ប៉ុន្តែត្រូវរង់ចាំឆ្នាំក្រោយ ជាមួយនឹងបច្ចេកវិទ្យានេះ និងប្រភេទឧបករណ៍អាចប្រើបាន៕
ប្រភព៖ Sabay