ជួយស៊ែឲ្យស្គាល់បុរសខ្លាំង! ដេញបាញ់ពីក្រោយប្រជាការពារ ១០គ្រាប់ ខណៈពួកគាត់កំពុងជិះម៉ូតូ ដេញតាមជនសង្ស័យ

(ភ្នំពេញ​)​៖ ប្រជាការពារម្នាក់ រងការបាញ់ប្រហារជាច្រើន​គ្រាប់ពីបុរសម្នាក់ បណ្តាលឲ្យត្រូវជើងរងរបួសធ្ងន់ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ​នៅម៉ោង​១២៖៥៥នាទី​យប់ ឈានចូល​ថ្ងៃ​ទី​១២​ ខែ​តុលា ​ឆ្នាំ​២០១៨​ ​នៅ​ក្នុង​ផ្លូវ​លំ​លេខ​៣៤៥​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ​រាជធានីភ្នំពេញ​។

ជនរងគ្រោះដែលរងរបួសបាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ខ្លួន ​កំពុង​តែ​ដេញ​ជនសង្ស័យ​ជិះម៉ូតូ​២គ្រឿង ដែល​បាន​បើក​គេច​ពី​កម្លាំង​ប្រជាការពារ​ និងកម្លាំង​​អន្តរាគមន៍​ខណ្ឌ​ឫស្សីកែវ​ រហូត​ដេញ​តាម​មក​ដល់​ផ្លូវ​លំ​លេខ​៣៤៥ ស្រាប់​តែ​ឮ​សំឡេង​កាំភ្លើង​ ទើបដឹងថាខ្លួន​ត្រូវបុរសម្នាក់តាមដេញ​បាញ់​ពី​ក្រោយ ​ប្រមាណ​ជា​១០​គ្រាប់ ​បណ្ដាល​ឲ្យចំ​ជើង​​ខាង​ស្ដាំ​​​រង​របួស​​។

លោក គល់​ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីផ្ទុះអាវុធ កម្លាំងនគរបាលខណ្ឌចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបាន។

ភ្លាមៗ​នោះ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់ ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែត​។ ជន​បង្ក​ឈ្មោះ​ ឡាយ​ អ៊ីងឃីង​ អាយុ​២៧ឆ្នាំ​ មុខរបរ​ជា​ មន្ត្រី​កង​រាជ​អាវុធហត្ថ​​ផ្ទៃ​ប្រទេស។ ​ចំណែកជនរងគ្រោះឈ្មោះ លី រតនៈ ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរជាប្រជាការពារ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​ជន​បង្ក​ខាង​លើ ​ដើម្បី​យក​ទៅ​សួរ​នាំបន្ថែមទៀត ​នៅ​ឯ​អធិការ​ខណ្ឌ​ឫស្សីកែវ​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ