• កម្ពុជា ធ្លាប់ប៉ះ​ទីម័រ ៥លើក​ចុង​ក្រោយ ចាញ់​តែម្ដង​គត់ ហើយចុះ​ល្ងាចនេះវិញ?

    (ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាពេលខាងមុខ ។

    ប៉ុន្ដែមុនការប្រកួតចាប់ផ្ដើម ក្រុមទាំងពីរ ធ្លាប់បានជួបគ្នាជាច្រើនលើករួចមកហើយ តែជួបគ្នា ៥លើកចុងក្រោយ ក្រុមរហស្សនាមគោព្រៃកម្ពុជា បានទទួលជ័យជម្នះ ៤ដង ហើយចាញ់តែម្ដងប៉ុណ្ណោះ ។ ដូច្នេះចាំមើល តើជំនួបមិត្តភាពអន្ដរជាតិល្ងាចនេះ ជម្រើសជាតិកម្ពុជា អាចរក្សាកំណត់ត្រាល្អរបស់ខ្លួនបាន ឬក៏យ៉ាងណា?

    សម្រាប់លទ្ធផល ៥ប្រកួតចុងក្រោយ រួមមាន៖ ឆ្នាំ២០១០ កម្ពុជាឈ្នះទីម័រ ៤-២ ក្នុងវគ្គជម្រុះពាន AFF Championship, ឆ្នាំ២០១២ កម្ពុជា ចាញ់ទីម័រ ៥-១ នៃវគ្គជម្រុះពាន AFF Championship, ឆ្នាំ២០១៤ កម្ពុជា ឈ្នះទីម័រ ៣-២ នៃវគ្គជម្រុះពាន AFF Championship, ឆ្នាំ២០១៦ កម្ពុជា បានលត់ទីម័រ ២-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិលើទឹកដីខ្លួន មុនបន្ដយកឈ្នះទីម័រ ៣-២ ក្នុងវគ្គជម្រុះពាន AFF Championship ឆ្នាំ២០១៦ដូចគ្នា ។

    សូមបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិល្ងាចនេះ អ្នកគាំទ្រអាចចូលរួមទស្សនាបាន ជាមួយនឹងការទិញសំបុត្រ ២ប្រភេទ គឺតម្លៃ ១ម៉ឺនរៀល និង ៥ពាន់រៀល ។ បន្ទាប់ពីចប់ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិក្នុងដី ១ប្រកួតទៀត ដោយត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលាខាងមុខ ដើម្បីជំរុញកីឡាករឲ្យកាន់តែល្អប្រសើរ ឆ្ពោះទៅចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2018៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ