• អគ្គនាយក​ CMAC ៖ ប្រកាសទិញគ្រឿងចក្រទំនើប សម្រាប់សំអាតឆ្នេរ ឱ្យស្រស់ស្អាតឡើងវិញ

    លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បានបង្ហាញទស្សនៈនៅលើទំព័រ Facebook របស់លោកចង់ឲ្យទិញគ្រឿងចក្រសម្រាប់សំអាតឆ្នេរ យកមកប្រើប្រាស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការសំអាតឆ្នេរ ក៏ដូចជាជួយរក្សាសម្រស់ឆ្នេរសមុទ្រផង។

    ការបង្ហាញទស្សនៈរបស់លោក ហេង រតនា បានធ្វើឡើងក្រោយពេលមានការរិះគន់ច្រើនជុំវិញបញ្ហាសំរាមដែលបោកបក់មកទើលើឆ្នេរសមុទ្ររបស់ខ្មែរក្នុងខេត្តព្រះសីហនុនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ សម្រាប់លោក ហេង រតនា បានចាត់ទុកសំរាមដែលបោកបក់មកទើលើឆ្នេរនេះ ជាបាតុភូតកើតចេញពីបម្រែបម្រួលទឹកសមុទ្រ និងកំណើនរបស់មនុស្ស។

    លោក រតនា បានលើកឡើងទៀតថា ភាពកខ្វក់នៃឆ្នេរខ្សាច់របស់ខ្មែរ ត្រូវតែគ្រប់គ្រងឲ្យបានជាដាច់ខាតក្នុងអំឡុងពេលនៃការប្រែប្រួលនេះ។ លោក ហេង រតនា ក៏បានផ្តល់ទស្សនទានឲ្យទិញត្រាក់ទ័រ និងឧបករណ៍សំអាតឆ្នេរខ្សាច់ ដែលមានបច្ចេកវិទ្យាខ្ពស់យកមកប្រើប្រាស់សម្រាប់ការថែទាំ និងសំអាតឆ្នេរនេះ។

    លោក បានគូសបញ្ជាក់លើទំព័រ Facebook នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨យ៉ាងដូច្នេះ «សូមក្រឡេកមើលបច្ចេកវិទ្យា​សំអាតឆ្នេរខ្សាច់ទំនើបៗ​ដែលមានប្រសិទ្ធភាពខ្ពស់​ ប្រើមនុស្សតិច​ និងធ្វើឲ្យនេរ​ស្រស់ស្អាតជានិច្ច​ ចង់បានឆ្នេរខ្សាច់ពណ៌ស​ សបានតើ​ ចង់ពណ៌មាស​ ធ្វើពណ៌​មាសបានតើ​។ ជាវិធានការប្រកបដោយវិជ្ជាជីវ:និងនិរន្តភាព ហេតុអីពិបាកឮតែសម្រែកធុញថប់សំរាមតាមឆ្នេរដូចសព្វថ្ងៃនេះ​»។ លោក ហេង រតនា បានបង្ហាញជំនឿចិត្តទៀតថា ត្រាក់ទ័រសំអាតឆ្នេរទាំងនេះ គឺកម្ពុជាមានលទ្ធភាពទិញយកមកប្រើប្រាស់៕

    ប្រភព៖ den-sharing

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ