ជួន ណារិន៖ មន្ត្រី​ចរាចរណ៍​ ជំរិត​លុយ​ចិន​ គួរតែ​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ​ នគរបាលជាតិ (មានវីដេអូ)

ព្រះសីហនុ​ ៖ ​លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹង ថា លោក​បាន​កោះហៅ​មន្ត្រី​នគរបាល​ចរាចរ ដែល​យក​តួនាទី ទៅ​ជំរឹត​ទារ​លុយ​ជនជាតិ​ចិន បើកបរ​ល្មើសច្បាប់​ចរាចរ​មក​សួរនាំ​ហើយ ។ បន្ទាប់ពី​សាកសួរ​រួច​លោក​ឧត្ដមសេនីយ៍ទោ ស្នងការ នឹង​ស្នើ​សុំ​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដើម្បី​ដាក់​វិន័យ​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត ។

លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន​បាន​បន្ថែម​អោយដឹងទៀតថា បើតាម​ជំហរ​របស់​លោក ទង្វើ​របស់​មន្ត្រី​ចរាចរ​រូបនោះ សមតែ​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ទើប​ត្រូវ ព្រោះ​ធ្វើអោយ​បាត់បង់​កិត្តិយស​មន្ត្រីនគរបាល​ជាតិ​ទូទាំងប្រទេស ។​

​បើ​តាម​វីដេអូ​មួយ​ដែល​ត្រូវបាន បង្ហោះ​ដោយ​គណនី​ហ្វេ​សប៊ុក ដែល​មានឈ្មោះ​ថា Vichet Sou អំពី​សកម្មភាព​របស់​ប៉ូលីស​កំពុង តែ​ធ្វើ​ការផាកពិន័យ​ទៅលើ​ជនជាតិ​ចិន ២​នាក់ ដែល​បើកបរ​រថយន្ត​ដោយ​ខុសច្បាប់​។​

ក្នុងនោះ បើ​តាម​ការបកប្រែ​អោយ​ដឹង​អំពី​សម្តី​ដែល​ប៉ូលីស ផាកពិន័យ គឺ​ដោយសារតែ​គាត់​បើករថយន្ត​គ្មាន ពាក់​ខ្សែក្រវ៉ាត់ ទើប​ប៉ូលីស​ដែល​ចេះ​ភាសា​ចិន​រូបនេះ ធ្វើការ​ផាកពិន័យ​រហូត​ដល់​ទៅ ១០០​ដុល្លារ​។ ដោយ សារ​តែ​ថ្លៃ​ពេក​ទើប​ជនជាតិ​ចិន​ធ្វើការ​តថ្លៃ ដោយ​សល់​ត្រឹមតែ ៥០​ដុល្លារ​ប៉ុណ្ណោះ​។​

​បើក​ឡាន​មិន​ពាក់​ខ្សែក្រវ៉ាត់ ពិត​ជា​ខុស​ហើយ ចុះ​តើ​ការពិន័យ​ដល់​ទៅ​៥០​ដុល្លារ​ទៅ​ដល់​១០០​ដុល្លារ​នោះ ត្រឹមត្រូវ​ដែរឬទេ​? ឬ​មួយ​ប៉ូលិស​ចេះ​ភាសា​ចិន​យ៉ាង​ស្ទាត់ជំនាញ​នោះ ត្រូវបាន​ដាក់​ឲ្យ​ផាកពិន័យ​តែ​ជនជាតិ​ចិន​ ។

បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​បរិយាយ​ថា ពិន័យ​ទៅ ជនជាតិ​ហ្នឹង​ឈ្លើយ​ខ្លាំងណាស់​, បើ​បើកឡាន​វិញ នរណា​ជិះ​ក្បែរ​ភយ័​បះសក់ បើ​ចិន​អង្គុយ​សុទ្ធតែ​យក​ជើង​ដាក់​លើ​តាប​ឡូឡា​ន​, បើ​ចិន​ជក់បារី​វិញ គោះ​ក្រញ​ម​បារី​មិន​មើល​នាក់​ជិត​ក្បែរ​ឡើយ​… ស្រុក​ចិន​មិន​ដែល​អប់រំ​កិរិយាមាយាទ​ទេ​មើលទៅ​៕​ ​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ

  • v9