• ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ប្រគល់រង្វាន់ iPhoneX ជូនអ្នកឈ្នះពីកម្មវិធី ពិសាដោយទទួលខុសត្រូវ ដែលមានឈ្មោះ “GET YOUR SHAPE BACK”

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រទី ៥ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ពិភពលោករួមមាន Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានប្រគល់រង្វាន់ iPhoneX ថ្មីសន្លាងមួយគ្រឿងជុនលោក ឌុល វណ្ណា ដែលជាធ្នកឈ្នះពីកម្មវិធីបិសាដោយទទួលខុសត្រូវដែលមានឈ្មោះ “GET YOUR SHAPE BACK” ក្នុងការចាប់ឆ្នោតផ្សងសំណាងដែលបានប្រព្រិត្តធ្វើឡើងកាលពីថ្ងៃ ៧ ខែកញ្ញាកន្លងមក។

    ក្រុមហ៊ុននឹងចែករង្វាន់ទូរស័ព្ទ iPhone ថ្មីមួយគ្រឿងទៀត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដូច្នេះសូមលើកទឹកចិត្តអតិថិជនទាញយកកម្មវិធី GYSB app រួចហើយចូលរួមលេងដើម្បីមានឪកាសឈ្នះរង្វាន់ដ៏អស្ចារ្យនេះពីការចាប់ឆ្នោតផ្សងសំណាងខាងមុខ។

    នៅក្នុងកម្មវិធី GYSB app មានមុខងារពិសេសដែលអ្នកប្រើស្មាតហ្វូន (ទាំងប្រព័ន្ធ IOS ឬ Android) អាចលេងហ្គេមចងចាំ ប្រសិនបើអ្នកទទួលបានពិន្ទុបេញ (6 ពិន្ទុ) អាចមានឪកាសឈ្នះរង្វាន់ iPhone X តាមរយៈការចាប់រង្វាន់។

    ដើម្បីអប់រំអតិថិជនឲ្យចេះទទួលទានក្នុងកម្រិតមធ្យម យើងបានបង្កើតកម្មវិធីពីរ៖ (1) តាមរយៈហ្វេសប៊ុក Get Your Shape Back KH និង (2) កម្មវិធីទូរស័ព្ទស្មាតហ្វូនដែលមានឈ្មោះ “Get Your Sexy” Back ឬ “GYSB”.។ រហូតមកដល់បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុកនេះមានអ្នកគាំទ្រ 110,000 នាក់ និងមានអ្នកតាញយកកម្មវិធីនេះចំនួន 18,000។

    គួររម្លឹកថា នេះគឺជាឆ្នាំទីប្រាំពីរហើយដែលក្រុមហ៊ុន CBL បានសហការជាដៃគូជាមួយក្រសួង ឬស្ថាប័នសំខាន់ៗដូចជាក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធដ៏ទៃទៀតដើម្បីបណ្តុះឲ្យមានឥរិយាបថទួលខុសត្រុវចំពោះការទទួលទានគ្រឿងស្រវឹង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ