​រ៉ូមែន​ទិច! ឱក សុគន្ធកញ្ញា ដឹកដៃ​គូដណ្ដឹង ទៅផ្អែម​ល្ហែម ដល់កោះ​ម៉ាល់ឌីវ!

(ភ្នំពេញ)៖ កំពូលតារាចម្រៀងស្រីលំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេសង្កេតឃើញថា នាងនៅតែទទួលបានប្រជាប្រិយភាពខ្ពស់ ពីសំណាក់មហាជនស្ទើរគ្រប់ស្រទាប់។ យ៉ាងណាមិញ ខណៈដែលកាន់តែកៀកដល់ថ្ងៃរៀបការ តារាស្រីរូបនេះតែងតែបង្ហាញ ភាពផ្អែមល្ហែមជាមួយគូដណ្ដឹងរបស់ខ្លួនកាន់តែខ្លាំង នៅលើបណ្ដាញហ្វេសប៊ុក ធ្វើឲ្យហ្វេនៗជាច្រើនបញ្ចេញក្ដីរំភើបជំនួស។ ជាក់ស្ដែង នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ នាងបានបណ្ដើរគូដណ្ដឹង ធ្វើដំណើរកម្សាន្តយ៉ាងផ្អែមល្ហែម ទៅកាន់កោះម៉ាល់ឌីវ ដែលជាទីកន្លែង ដែលនាងស្រមៃ និងប្រាថ្នាចង់ទៅកម្សាន្តជាងគេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងទៅទៀតនោះ គេសង្កេតឃើញថា ឱក សុគន្ធកញ្ញា ហាក់តុបតែងខ្លួនយ៉ាងស្រស់ស្អាត និងគួរឲ្យក្នក់ក្នាញ់ ជាពិសេសនោះ ថែមទាំងលេងស្ទីល សម្លៀកបំពាក់បែបសិចស៊ី ខុសពីសព្វមួយដង ធ្វើឲ្យមានមហាជនសម្ដែង នូវការចាប់អារម្មណ៍ និងស្រឡាំងកាំង ខណៈដែលកន្លងមក គេកម្រឃើញតារាចម្រៀងស្រី លំដាប់ប្រទេសរូបនេះ និយមលេងខ្លួនសិចស៊ីណាស់។

តាមរយៈរូបភាព របស់កញ្ញា ឱក សុគន្ធកញ្ញា ជាមួយគូដណ្ដឹង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រជាច្រើន បានចូលរួមសម្ដែង ការសរសើរ និងជូនពរគូស្នេហ៍មួយគូនេះ ទទួលបានសុភមង្គល យូរអង្វែងទៀតផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ

  • v9