• គ្រោះរញ្ជួយដី​កម្រិតធ្ងន់ផ្ទួនៗ​គ្នារហូតដល់ ៧.១រ៉ិចទ័រ វាយប្រហារ​ប្រទេស​ប៉ាពួញូហ្គីណេ!

    (ស៊ីដនី)៖ គ្រោះរញ្ជួយដី​កម្រិត ៦.២រ៉ិចទ័រ​ បានវាយប្រហារ​លើតំបន់ឆ្នេរភាគខាងកើត​នៃប្រទេសដែន​កោះ ប៉ាពួញូហ្គីណេ (Papua New Guinea) នៅថ្ងៃព្រហស្បតិ៍នេះ តែប៉ុន្មានម៉ោង​ប៉ុណ្ណោះបន្ទាប់ពីគ្រោះរញ្ជួយដី​កម្រិត ៧.១រ៉ិចទ័រ វាយប្រហារ​លើតំបន់ដដែល នៅព្រឹក​មិញនេះ។ នេះបើតាមមជ្ឈមណ្ឌល​បណ្ដាញរញ្ជួយដីចិន ដកស្រង់​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។

    ជាមួយគ្នា​នោះដែរ បើតាម​អាជ្ញាធរ Papua New Guinea មិនទាន់មាន​សេចក្ដីរាយការណ៍​ការខូចខាត ឬជនរងគ្រោះ​នៅឡើយ​ទេ ខណៈការព្រមាន​ពីរលកយក្ស​ស៊ូណាមិ ត្រូវបានលុបចោល​វិញ បន្ទាប់ពីគ្រោះ​រញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារ​លើកោះ New Britain នៃឆ្នេរភាគ​ខាងកើត​ប្រទេសនេះ។

    គួរជម្រាបថា បើតាមមជ្ឈមណ្ឌល​បណ្ដាញរញ្ជួយដីចិន គ្រោះរញ្ជួយដី​កម្រិត ៦.២រ៉ិចទ័រ ខាងលើ​មានជម្រៅរញ្ជួយ​ទៅក្នុងដី ៨០គីឡូម៉ែត្រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ