(កូរ៉េ)៖ អ្នកគាំទ្រ K-Pop ម្នាក់មកពីទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានចំណាយ ៧៥.០០០ផោន ស្មើនឹង១០ម៉ឺនដុល្លារ ដើម្បីឲ្យ គ្រូពេទ្យធ្វើការវះកាត់ កែសម្ផស្ស ឲ្យមើលទៅស្រដៀងនឹង តារាចម្រៀងប្រុស BTS Jimin។
បុរសឈ្មោះ Oil London បានស្រឡាញ់ពេញចិត្ត តារាចម្រៀងក្រុម BTS ខណៈដែលលោករស់នៅទឹកដីកូរ៉េ ក្នុងឆ្នាំ២០១៣ ជាឆ្នាំ ដែល BTS បានបង្ហាញខ្លួន។ ក្នុងចំណោមសមាជិក BTS ទាំងអស់ Oil ចូលចិត្តជាងគេ គឺ Jimin។ Oil ក៏ជាតារាម៉ូឌែល និងជាតារាទូរទស្សន៍ម្នាក់ដែរ ហើយលោកបានចំណាយពេល៥ឆ្នាំ ក្នុងការវះកាត់ដោយសង្ឃឹមថា នឹងមានលក្ខណៈ ស្រដៀង Jimin ជាពិសេសលោកថែមទាំងស្លៀកពាក់ និងតុបតែងខ្លួនឲ្យដូចតារាប្រុសរូបនេះ ទៀតផង។
Oli London បានកែផ្ទៃមុខ និងភ្នែករបស់លោក ឲ្យកាន់តែមើលទៅដូច Jimin ដោយតារាប្រុសអង់គ្លេសរូបនេះ បញ្ជាក់ថា លោកគ្រាន់តែចង់ទទួលបានលក្ខណៈរូបរាង របស់តារា K-Pop ដែលមើលទៅស្រស់សង្ហា ប៉ុន្តែមិនចង់ប្រកួតប្រជែង នឹងនរណាម្នាក់ឡើយ៕