ព្យុះហឺរិខិន Michael ដ៏មានឥទ្ធិពល​កំពុងបោកបក់​យ៉ាងសន្ធប់ ទៅលើ​បណ្តារដ្ឋភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក!

(វ៉ាស៉ីនតោន)៖ ព្យុះហឺរីខិន​ដ៏មានឥទ្ធិពល​មួយ​ឈ្មោះថា ម៉ៃឃើល (Michael) បានបោកបក់​ទៅដល់តំបន់​ភាគ​ពាយ័ព្យនៃ​រដ្ឋផ្លូរីដា សហរដ្ឋអាមេរិក​​​ជា​មួយកម្លាំង​ខ្យល់ជិត ២៥០គីឡូម៉ែត្រ​​ក្នុង​មួយម៉ោង​នាថ្ងៃសប្តាហ៍នេះ (ពេលវេលា​នៅក្នុង​តំបន់) ​ដោយបាន​បន្សល់ទុកស្លាកស្នាម​ នៃ​ការ​បំផ្លិចបំផ្លាញ​ជាច្រើន។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន Daily Mail (Mail Online) នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី​១១ ខែតុលា ឆ្នាំ២០១៨។

ក្រោយការមក​ដល់នៃព្យុះកំណាចលើ​​នៅឯទីក្រុង Mexico Beach ផ្លូវថ្នល់​នានាត្រូវបានជន់លិច ដើម​ឈើបានដួលរលំ និង​ផ្ទះ​សម្បែង​​បាន​រង​ការ​​ខូច​ខាត ខណៈមនុស្សម្នាក់​ក៏បានបាត់បង់ជីវិត​ផងដែរ។ ព្យុះ Michael បានបោក​បក់មកដល់​សហរដ្ឋអាមេរិក​ក្នុងកម្រិតជា​ព្យុះ កម្រិត ៤ (Category 4) ជិតដល់កម្រិត ៥ (Category 5) ដែលជាកម្រិតខ្ពស់បំផុត មុនពេលវាបាន​ថយចុះទៅ Category 3 នៅប៉ុន្មាន​ម៉ោង​​ក្រោយ ហើយ​នា​ពេលនេះមកនៅ​ត្រឹមកម្រិត Category 1 ប៉ុណ្ណោះ។

គួរជម្រាបថា ខណៈនេះ​ព្យុះខាងលើបានវាយលុក​ទៅដល់​រដ្ឋ ហ្សកហ្ស៊ី (Georgia) និងកំពុង​សំដៅបន្ត​ទៅរករដ្ឋ ខារ៉ូលីណា (Carolina) ខាងត្បូង និងខាងជើង​មុន​ចាកចេញទៅ​កាន់សមុទ្រអាត្លង់ទិកខាងជើង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ

  • v9