• តារា​សម្ដែង​ស្រី Margie Rasri ទទួល​បាន​ដំណឹង​ល្អ ក្រោយ​ពេល​ស្វាមីតម​បារីជា​ច្រើន​ខែ!

    (ថៃ)៖ តារាសម្ដែងស្រី Margie Rasri បច្ចុប្បន្ន រស់នៅយ៉ាងមានសុភមង្គល និង ផ្អែមល្ហែម ជាមួយស្វាមីគឺ លោក Pok Passakorn។ ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច អ្នកគាំទ្រ តែងតែចង់ដឹង និង តាមដាន នូវរាល់សកម្មភាពរបស់គូស្នេហ៍ទាំងពីររូបនេះ ជាហូរហែមក ជាពិសេសអំពីដំណឹងល្អនៃការមានបុត្ររបស់ Margie និង Pok។ អ្វីដែលធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល គឺស្រាប់តែថ្មីៗនេះ នាង Margie បានបង្ហោះរូបថតមួយសន្លឹកនៅតាមបណ្ដាញ Instagram បង្ហាញថា នាងកំពុងពរពោះកូនលើកដំបូង ដែលធ្វើឲ្យមហាជន គ៏ដូចជាមិត្តភក្ដិ នៅក្នុងចង្កោមសិល្បៈ ចូលរួមអបអរសាទរ គ្រប់គ្នាៗ។

    ជាការពិតណាស់ កាលពីកន្លងទៅ នាង Margie ចង់បានបុត្រណាស់ ប៉ុន្តែគ្រូពេទ្យ ប្រាប់ថា ប្រសិនបើចង់បានកូន ស្វាមីរបស់នាង ត្រូវតែតមបារី ទើបអាចមានបុត្រ ប្រកបដោយសុខភាពល្អ និង កម្លាំងពលំ មាំមួន។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញថា ទាំងស្វាមី និង ភរិយា ខិតខំថែរក្សាសុខភាព ដោយលោក Pok អាចផ្ដាច់បារីបាន ចំណែកឯ នាង Margie ក៏ថែខ្លួនណាស់ ដែរ មិនសូវបង្ហាញខ្លួន ក្នុងការងារសិល្បៈ នោះទេ។ ការខិតខំប្រឹងប្រែងទាំងនោះ បានធ្វើឲ្យស្វាមីភរិយាមួយគូនេះ ទទួលបានកាដូអាពាហ៍ពិពាហ៍ដ៏ពិសេសមួយ គឺមានបុត្រ បន្ទាប់ពីរៀបការ រស់នៅយ៉ាងមានក្ដីសុខ អស់រយៈពេលជិត ១ ឆ្នាំមក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ