ស្វាគមន៍មកកាន់ Vlog របស់យើង! នៅពេលឡាយវីដេអូលើសមរភូមិ E-Sport ម្ដងៗលោក ងួន ស៊ីណាត តែងតែអាវ ហើយអ្នកគាំទ្រលោកជាច្រើន បានចោទសួរថា ហេតុអ្វីបានបុរសមានរហស្សនាម “ស្ដេចហ្គេម” នេះចូលចិត្តលេងខ្លួនទទេម្ល៉េះ?
ចំពោះមូលហេតុលោក ស៊ីណាត ប្រាប់ថា មិនមែនលោកចង់បង្ហាញសាច់សខ្ចី ដូចបណ្ដូលចេករបស់លោកនោះទេ ពោលគឺមកពីលោកក្ដៅពេក ព្រោះកន្លែងលេងគ្មានម៉ាស៊ីនត្រជាក់ មានតែកង្ហារប៉ុណ្ណោះ។ លោកប្រាប់ថា ក្នុងពេលដ៏ខ្លីខាងមុខ លោកនឹងដាក់ម៉ាស៊ីនត្រជាក់ ហើយលេងពាក់អាវវិញ ដើម្បីកុំឱ្យហ្វេនសួរនាំច្រើនពេក៕
ប្រភព៖ Sabay