• Brad Pitt ថាខ្វល់តែ​ពីកូនៗ​ប៉ុណ្ណោះ ខណៈ​ដែល Angelina Jolie ធ្វើឲ្យ​ជីវិត​លោក ផ្លាស់​ប្តូរ​ទាំងស្រុង

    (អាមេរិក)៖ ខណៈដែលជម្លោះរឿងកូន នៅតែបន្តកើតឡើងពេលនេះ Brad Pitt ផ្តោតសំខាន់តែលើការធ្វើជា ឪពុកដ៏ល្អបំផុតសម្រាប់កូនទាំង៦នាក់ប៉ុណ្ណោះ។ រយៈពេលពីរឆ្នាំហើយ បន្ទាប់ពី Brad Pitt តារាប្រុសវ័យ៥៤ឆ្នាំ និងអតីតភរិយា Angelina Jolie វ័យ៤៣ឆ្នាំ នៅតែមិនទាន់បញ្ចប់រឿងក្តី សុំសិទ្ធិគ្រប់គ្រងកូនៗនៅឡើយ បើទោះជាអ្នកទាំងពីរបានលែងលះគ្នាទៅ ហើយក្តី។

    អ្វីដែលសំខាន់សម្រាប់ Brad Pitt ពេលនេះ គឺការធ្វើជាឪពុកដ៏អស្ចារ្យសម្រាប់កូនៗ គឺ Maddox អាយុ១៧ឆ្នាំ Pax អាយុ១៤ឆ្នាំ Zahara អាយុ១៣ឆ្នាំ Shiloh អាយុ១២ឆ្នាំ និងកូនភ្លោះអាយុ១០ឆ្នាំ Knox និង Vivienne។ រឿងសំខាន់មួយទៀត គឺការងារដ៏មមាញឹករបស់លោកហើយ Brad Pitt កំពុងព្យាយាមធ្វើរឿងទាំងពីរនេះ ឲ្យមានភាពប្រសើរ ឡើងវិញ ក្រោយពីជីវិតគ្រួសារបែកបាក់។

    បច្ចុប្បន្ន Pitt កំពុងថតខ្សែភាពយន្ត ដែលមានចំណងជើងថា «Once Upon Time In Hollywood» ជាមួយ Quentin Tarantino ប៉ុន្តែនៅក្រៅឆាក លោកកំពុងព្យាយាម សាងទំនាក់ទំនងជាថ្មីជាមួយអតីតភរិយា ដើម្បីផលប្រយោជន៍កូនដែលនោះ មិនមែនជាការចាប់ផ្តើមស្នេហាម្តងទៀតឡើយ ព្រោះ Angelina បានធ្វើឲ្យ Pitt ផ្លាស់ប្តូរអស់ទៅហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ