Ronaldo ត្រូវបាន UEFA ដាក់​ពិន័យព្យួរ​ជើង ១ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​អឺរ៉ុប Champions League

(ក្រុងតូរីន)៖ កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដាក់ពិន័យដោយព្យួរជើង ១ប្រកួតពេលក្លឹបអ៊ីតាលី សេះបង្កង់ Juventus ប៉ះ Young Boys របស់ស្វីសក្នុង Champions League នាដើម ខែក្រោយនេះ វគ្គសន្សំពិន្ទុនៃពូល H។

ទណ្ឌកម្មនេះ ត្រូវបានធ្វើឡើង ក្រោយពេលកីឡាករប្រធានក្រុមព័រទុយហ្គាល់ វ័យ៣៣ឆ្នាំ Ronaldo បានបង្កកំហុសដោយបោចសក់កីឡាករខ្សែការពារ Jeison Murillo ក្នុងអំឡុង Valencia ប៉ះ Juventus នៅថ្ងៃបើកឆាក Champions League ដោយការពិន័យកាតក្រហមផងនោះ។

នេះជាលើកទី១ផងដែរ សម្រាប់អតីតកីឡាករ Real Madrid ដែលទទួលបានកាតក្រហមក្នុង UEFA Champions League ខណៈកីឡាករធ្លាប់ឈ្នះជើងឯក Champions League បាន ៥ដង Ronaldo អាចចូលលេងវិញបាន ពេល Juventus ប៉ះម្ចាស់ផ្ទះ Manchester United នៅកីឡដ្ឋាន Old Trafford នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ