• HyunA បង្ហោះ​សារ​ជា​លើក​ដំបូង ក្រោយ​ត្រូវ Cube Entertainment បណ្ដេញ​ចេញ

    (កូរ៉េ)៖ តារាចម្រៀង HyunA បានបង្ហោះសារជាលើកដំបូង ចាប់តាំងពីត្រូវបានដកចេញពី Cube Entertainment និងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា នាងបានងាកទៅចុះកុងត្រាជាមួយ AOMG វិញ។

    HyunA និង E’Dawn សមាជិកក្រុម PENTAGON ត្រូវបាន Cube Entertainment សម្រេចដកចេញ បន្ទាប់ពីដឹងថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហា។ ទោះបីជាលេចឮដំណឹងថា ថ្មីៗនេះ HyunA បានចុះកុងត្រាជាមួយ AOMG ប៉ុន្តែនាងហាក់ដូចជានៅស្ងៀមស្ងាត់ ដោយមិនបានបញ្ជាក់អំពីផែនការអនាគតរបស់នាងឡើយ។ តាមរយៈការបង្ហោះសារនៅលើ Instagram មុននេះ HyunA បានបង្ហាញពីការគាំទ្រដល់អាល់ប៊ុមថ្មីរបស់ PENTAGON និងរូបដែលនាងថតម៉ូឌែលឲ្យទស្សនាវដ្តី Allure។

    គួរបញ្ជាក់ថា ទោះជាតារាស្រីរូបនេះ ត្រូវបានបណ្ដេញចេញពី Cube Entertainment ប៉ុន្តែអ្នកគាំទ្ររបស់នាងមិនអស់សង្ឃឹមឡើយ ដោយពួកគេបានបង្ហាញក្តីរីករាយខ្លាំង នៅពេលបានឃើញ HyunA បង្ហាញខ្លួនជាថ្មីនៅលើ Instagram៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ