Find X ទើបតែប្រកាសបង្ហាញកាលពីខែមិថុនាឆ្នាំ ២០១៨ ប៉ុន្តែសេរ៊ីក្រោយមួយម៉ូឌែលទៀត ក៏រំពឹងនឹងវិវត្តថ្មីមានបំពាក់ RAM ដល់ទំហំ 10GB ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តស្មាតហ្វូន នេះបើតាមរបាយការណ៍ចុះផ្សាយលើ TENNA។
លក្ខណៈសម្បត្តិម៉ាស៊ីនទាំងអម្បាលមាណនឹងរក្សានៅដដែល ពោលគឺបន្តប្រើអេក្រង់ទំហំ ៦,៤២ អ៊ីញ កម្រិត ១ ០៨០ x ២ ៣៤០ ភីកសែលប្រភេទ Super AMOLED ដោយមានកាមេរ៉ាភ្លោះក្រោយ 16MP f/2.0 + 20MP f/2.0 អមកាមេរ៉ាមុខដល់ទំនើបទំហំ 25MP។
រូបរាងនៃពណ៌ថ្មីលេចចេញលើប្រភពដដែលមានទម្រង់ជាពណ៌ប្រផេះងងឹត ដោយអាចជាជំនាន់ថ្មីខុសពីជំនាន់បច្ចុប្បន្នមានត្រឹមពីរពណ៌ក្រហមនិងខៀវ៕