• Ronaldo ជាប់​ពិន័យ​តែ​១​ប្រកួត និង​មាន​សេរី​ភាព​ក្នុង​ការ​ប៉ះ Man Utd ក្នុង Champions League

    Cristiano Ronaldo នឹង​ត្រូវ​ជាប់​ពិន័យព្យួរ​ត្រឹម​​តែ​១​ប្រកួត​គត់ ក្រោយពី​ការ​រង​​ការ​​ពិន័យ​កាតក្រហម​របស់​គេ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ដើម្បី​​បើក​ផ្លូវ​ឲ្យ​រូប​គេ​ចូល​លេង​ឲ្យ​ក្រុម Juventus វិញ នៅពេល​ប៉ះ​ជា​មួយ​នឹង​អតីត​ក្លិប​របស់​ខ្លួន​គឺ Manchester United​​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់​សហ​ព័ន្ធកីឡា​បាល់​ទាត់​​ទ្វីប​អឺ​រ៉ុប ហៅ​កាត់​​ថា UEFA កាលពីថ្ងៃព្រហស្បតិ៍​។

    ការ​បង្ហាញ​ខ្លួន​ជាលើក​ទី​១​របស់ Ronaldo ក្នុង Champions League សម្រាប់​ក្រុម Juventus នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម Valencia កាល​ពី​សប្តាហ៍​មុន មាន​​រយៈ​ពេល​ត្រឹម​តែ​២៩​នាទី​ប៉ុណ្ណោះ នៅមុន​ពេល​រូប​គេ​បាន​​រង​ពិន័យ​កាត​ក្រហម​ភ្លាម​​សម្រាប់​ការ​ប៉ះ​ទង្គិច​ជា​​មួយ​​នឹង​ខ្សែ​ការ​ពារ Jeison Murillo ក្នុង​​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ២-០​។

    រូប​គេ​បាន​ប្រឈ​មមុខនឹង​ការ​អវត្តមាន​សម្រាប់​ការ​វិល​ទៅកាន់​កីឡដ្ឋាន Old Trafford ប្រសិន​បើ​ការ​ជាប់​ពិន័យ​ព្យួរ​របស់​គេ​ត្រូវ​បាន​បន្ត​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ប្រឹក្សា​​គ្រប់​គ្រង ក្រម​សីលធម៌ និង​វិន័យ​របស់ UEFA (CEDB) ​បាន​​ចេញ​សេចក្តី​សម្រេច​ថា ការ​ដាក់​ទណ្ឌ​កម្ម​លើ​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូនេះ នឹង​មិន​បន្ត​ច្រើន​ជាង​១​ប្រកួត​ឡើយ​ដែលមានន័យ​ថា រូប​គេ​នឹង​​ត្រូវ​អវត្ត​មាន​ត្រឹម​តែ​ការ​ប្រកួត​ពូល H នៅ​សប្តាហ៍​ក្រោយ​ជាមួយ​នឹងក្រុម​របស់​ស្វ៊ីស Young Boys តែ​ប៉ុណ្ណោះ​។

    UEFA បាន​ឲ្យ​ដឹង​ថា៖ «​CEDB បាន​សម្រេច​​​ក្នុង​​ដាក់​ពិន័យ​ព្យួរ​លើ​កីឡាករ Cristiano Ronaldo របស់​ក្លិប Juventus ក្នុង​ការ​ប្រកួត​តែ​១​របស់ UEFA ដោយមិន​លើស​ពី​នេះ​ឡើយ​»​។ ក្រុម​យក្ស​អ៊ី​តាលី នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ទឹកដីក្រុម Manchester United សម្រាប់​ការ​ប្រកួត​ជុំ​ទី​៣​ក្នុង​ពូល នា​ថ្ងៃ​ទី​២៣ ខែ​តុលា​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ