ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោម វិធីបុណ្យប្រពៃណី ដ៏ធំផ្សេងៗទៀតរបស់ខ្មែរ។ ហើយបុណ្យភ្ជំបិណ្ឌឆ្នាំនេះគឺចាប់ផ្តើមពៅថ្ងៃ១រោច ខែភត្របទ រហូតដល់ថ្ងៃទី១៥រោច ដែលមានរយៈពេលសរុប១៥ថ្ងៃ ដែលថ្ងៃចុងក្រោយជាថ្ងៃបិណ្ឌ១៥ ជាថ្ងៃភ្ជុំបិណ្ឌ។
ក្នុងពេលថ្មីៗនេះក្នុងគណនីយហ្វេសប៊ុករបស់ព្រះតេជគុណព្រះនាម Pitu បានបង្ហោះក្នុងគោលបំណងចែករំលែក ពីសកម្មភាពរបស់ជនបរទេសស្រីៗមួយក្រុម បានចូលវត្តក្នុងថ្ងៃកាន់បិណ្ឌ ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងចូលរួមក្នុងពិធីរាប់បាត្រទៀតផង។
ជនបរទេសទាំងនេះ បានទៅវត្តនៅប្រជុំជន គឺនៅវត្តក្រពើហា ដែលមានទីតាំងនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងគណនីយហ្វេសប៊ុករបស់ព្រះតេជគុណ Pitu បានសរសេរថា៖ “តិចចាញ់ជនជាតិទៅ”។ ក្រោយពីបានឃើញរូបភាពទាំងនេះ មហាជនមានការកោតសរសើរ ជាពុទ្ធសាសនិក ពិតជាមានមោទនភាពពេលដែលឃើញជនបរទេស យល់និងគោរពតាមពុទ្ធសាសនា៕