• រកឃើញហើយ ​​ម្ចាស់​ពានរង្វាន់​ទឹកប្រាក់​ ១លាន​ដុល្លារ ​របស់​កម្មវិធី​ American’s Got Talent បាន​លើអ្នក​លេងសៀក​រហស្សកម្ម (មានវីដេអូ)

    (ភ្នំពេញ)៖ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតអស់រយៈពេលជាច្រើនសប្តាហ៍ និងបានជម្រុះបេក្ខជនជាបន្តបន្ទាប់ហើយនោះ ពេលនេះកម្មវិធី «American’s Got Talent 2018» រដូវកាលទី ១៣ បានស្វែករកម្ចាសពាន់រង្វាន់កាន់ទឹកប្រាក់១លានដុល្លារឃើញហើយ។ ក្នុងនោះត្រូវបានគេដឹងថា ម្ចាស់ពាន់ គឺជាអ្នកលេងសៀក ដ៏មានទេពកោសល្យម្នាក់ ដែលមានឈ្មោះថា Shin Lim ដែលមិនមែនជាសិល្បករ។

    ជាការពិតពីមួយវគ្គទៅមួយវគ្គនៃកម្មវិធី លំដាប់ថ្នាក់ពិភពលោក ត្រូវបានគេសង្កេតឃើញថា តែងតែលើកយកនូវវិញ្ញាសារប្លែកៗ និងចាប់អារម្មណ៍ មកសម្តែងជាមួយនឹងទេពកោសល្យនៃការឆ្ពិនភ្នែក។ អ្វីដែលពិសេស លោករាល់វគ្គលោកសម្តែងបានយ៉ាងស្ទាត់ជំនាញ ដោយគ្មានការធ្វេសប្រហែសនោះទេ បើនិយាយឱ្យចំគឺមានការប្រុងប្រយ័ត្នខ្ពស់តែម្តង។

    ក្រៅពីលោក Shin Lim ជាប់ចំណត់ថ្នាក់លេខ១ ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១លានដុល្លារ គឺមានក្រុមរាំមួយទៀតទទួលបានចំណាត់ថ្នាក់លេខពី គឺមានឈ្មោះថា ក្រុម «Zurcaroh»។ ទន្ទឹមគ្នានេះ អ្នកលេងសៀកដ៏មានទេពកោសល្យ Shin Lim បានផ្តួលបេក្ខជនប្រកួតប្រជែងចំនួន ៩ក្រុមមកហើយ ក្នុងអំឡុងវគ្គចុងក្រោយនៃរដូវកាលទី ១៣ កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ ខណៈលោកទទួលបានសំឡេងច្រើនជាងគេបន្ទាប់ពីការបង្ហាញពីការសម្តែងផ្ទាល់កាលពីថ្ងៃអង្គារ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ