• បែកស្លុយ! គូស្នេហ៍​១​គូនាំ​គ្នា​​ឡើង​​ឋានសួគ៌​នៅ​ទី​សាធារណៈ តែ​ត្រូវ​អ្នក​ដំណើរ​រំខាន ថតបង្ហោះល្បីពេញអ៊ីនធឺណេត

    គូស្នេហ៍វ័យក្មេងតុណ្ហាក្រាស់ឥតអៀនខ្មាស១គូ នៅក្នុងទីក្រុងហុងកុង ត្រូវបានប្រទះឃើញកាលចុងសប្តាហ៍មុន ដោយអ្នកដំណើរម្នាក់ ដែលបានថតពីសកម្មភាពដ៏ជ្រុលហួសនេបនិត្យគ្នាយ៉ាងក្តៅគគុក នៅលើបង់ហ៊ុំ​ព័ទ្ធសាធារណៈមួយ​ ។

    មួយក្នុងចំណោមរូបទាំង២នៃសកម្មភាពដ៏មិនសមរម្យនេះ បានបង្ហាញឲ្យឃើញបុរសជាគូស្នេហ៍ បានយកដៃចង្អុលអ្នកថត ខណៈខាងស្រីអាក្រាតសល់តែលីអូ ហាក់ធ្វើពុំដឹង ។ ហើយរូបភាពនេះ បច្ចុប្បន្ន កំពុងត្រូវបាន «ចរាចរ» យ៉ាងលឿននៅលើបណ្តាញសង្គម និងក៏ត្រូវជ្រើសរើសយកធ្វើជាព័ត៌មានដោយសារព័ត៌មានក្នុងស្រុក ។

    ទោះបីជាគេពុំដឹងច្បាស់ពីទីកន្លែងកើតហេតុយ៉ាងណាក៏ដោយ តែ​អ្នកលេងអ៊ីនធើរណេត​ «ភ្នែកឥន្រ្ទី» បានសន្មត់ថា ហេតុការណ៍នេះអាចកើតឡើងនៅតំបន់ខាងក្រៅមជ្ឈមណ្ឌលអាហារឆ្អិន Mui Wo ក្បែរ​កំពង់ផែសាឡាង Mui Wo ។ អ្នកលេងអ៊ីនធើរណេតមួយចំនួនបានលេងសើចថា គូស្នេហ៍នេះ​ប្រហែលរកកន្លែងទំនេរនៅក្នុងផ្ទះរបស់ពួកគេ ដើម្បីរួមភេទពុំ​បានហើយមើលទៅ ដែលវាជាចំណុចធ្ងន់ធ្ងរមួយ​បានធ្វើឡើងកាលពីពីរបីឆ្នាំមុន ដោយសមាជិកសភាដែលត្រូវបានបណ្តេញចេញពីតំណែង Yai Wai Ching នៅពេលពិភាក្សា​អំពី​វិបត្តិលំនៅដ្ឋានក្នុងទីក្រុងហុងកុង ។

    អ្នកខមិនម្នាក់បានបកស្រាយថា៖ «តម្លៃសណ្ឋាគារ ប្រហែលហួសពីសមត្ថភាពរបស់ពួកគេ» ។ ទន្ទឹមនោះផងដែរ អ្នកដទៃទៀត បានខមិនស្នើសុំប៉ូលីស​គួរ​ត្រូវបានខលហៅ ដើម្បីស្វែងរកចាប់ខ្លួនពួកគេទាំងពីរមកដាក់ទណ្ឌកម្ម​ ចំពោះទង្វើមិនសមរម្យរបស់ពួកគេនេះនៅទីសាធារណៈ ៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ