• ស្រីលង្កាចាប់ខ្លួនមនុស្ស៣នាក់ ដែលថតរូបស្រាតខោនៅឯទីសក្ការៈបូជា បង្ហោះលើ Facebook

    (ស្រីលង្កា)៖ ប៉ូលិសស្រីលង្កា បានឃាត់ខ្លួនបុរស៣នាក់ ស្ថិតនៅក្នុងចំណោមមនុស្សមួយក្រុម ដែលស្រាតខោថតរូបនៅឯតំបន់ រម្មណីយដ្ឋានបុរាណដ៏ពិសិដ្ឋមួយកន្លែងនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

    យោងតាមប៉ូលិសស្រីលង្កា ការចាប់ខ្លួនបុរសទាំង៣នាក់ខាងលើ ធ្វើឡើងបន្ទាប់ពីពួកគេបានបង្ហោះរូបថតស្រាត នៅឯរម្មណីយដ្ឋាន Sigiriya នៃប្រាសាទ Pidurangala លើបណ្ដាញទំនាក់ទំនងសង្គម Facebook។ ការបង្ហោះរូបភាពអាក្រាតទាំងនេះបានបង្កជា ការខឹងសម្បារយ៉ាងខ្លាំងដល់ប្រជាជនស្រីលង្កា ដែលចាត់ទុកថាវាគឺជាការប្រមាថដល់សាសនា។

    គួរបញ្ជាក់ថា បច្ចុប្បន្ន ប៉ូលិសកំពុងស្រាវជ្រាវតាមរកអ្នកជាប់ពាក់ព័ន្ធដទៃទៀត ហើយការឃាត់ខ្លួនបុរសទាំង៣នាក់ ធ្វើឡើងតាម រយៈពាក្យបណ្ដឹងរបស់ព្រះសង្ឃមួយអង្គ ដែលបានអះអាងថាការថតរូបអាក្រាតកាយនៅបរិវេណតំបន់រូងភ្នំ Sigiriya ដែលជាតំបន់ តំបន់បេតិភណ្ឌវប្បធម៌ពិភពលោកមួយរបស់អង្គការ Unesco គឺជាការប្រមាថធ្ងន់ធ្ងរដល់សាសនា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ