ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីរារាំងហានិភ័យនៃការរាលដាលផ្ដាសាយបក្សីនិងជំងឺផ្សេងទៀត រាជធានីនៅប្រទេសថៃ កំពុងពិនិត្យការដាក់ទណ្ឌកម្មឱ្យជាប់ពន្ធនាគារចំពោះអ្នកដែលឱ្យចំណីព្រាបស៊ីនៅទីសាធារណៈ។
ភ្នាក់ងារស្ថាប័នគ្រប់គ្រងក្រុងបាងង(BMA) ចាប់ប្រមូលព្រាប នាទីលានមួយនៅរដ្ឋធានីប្រទេសថៃ ថ្ងៃទី២៦កញ្ញា ឆ្នាំ២០១៨
ស្ថាប័នគ្រប់គ្រងទីក្រុងបាងកក ថ្ងៃទី២៦កញ្ញា បានបើកយុទ្ធនាការចាប់ប្រមូលព្រាប ហើយហាមឃាត់ការលក់ដូរចំណីព្រាបនិងអ្នកឱ្យព្រាបស៊ីចំណីនៅទីសាធារណៈនោះអាចត្រូវជាប់ពន្ធនាគារដល់ទៅបីខែ និងពិន័យប្រាក់25.000 baht (770 USD) ។
ព្រាបច្រើនមានវត្តមាននៅតាមតំបន់មានហ្វូងមនុស្សកុះករ រួមមានវត្ត ផ្សារ និងសួនឧទ្យាននាទីក្រុងបាងកក។ តាមអភិបាលរងក្រុងបាងកកTaweesak Lertprapan នោះគឺ«មានហានិភ័យដល់សុខភាពរបស់មនុស្សចំពោះទីកន្លែងទាំង ឡាយដែលប្រមូលផ្តុំសត្វព្រាបច្រើន ព្រោះអាចបង្កឱ្យមានជំងឺផ្លូវដង្ហើម រលាកស្រោមខួរ និងគ្រុនផ្ដាសាយបក្សី»។
ទីក្រុងជាច្រើនលើពិភពលោកក៏បានអនុវត្តន៍បទបញ្ជាហាមឃាត់ស្រដៀងគ្នានេះដែរ រួមទាំងទីក្រុងVenice ដែលសម្បូរភ្ញៀវទេសចរនៅអ៊ីតាលី ដោយចាត់ទុកថាការឱ្យព្រាបស៊ីចំណីគឺជាទង្វើខុសច្បាប់ ប៉ុន្ដែគេមិនអនុវត្តន៍ការដាក់ទោសឱ្យជាប់ពន្ធនាគារទេ ដោយគ្រាន់តែធ្វើការពិន័យជាប្រាក់ប៉ុណ្ណោះ៕