រូបភាពជាច្រើននៃព្យុះថ្មីមួយឈ្មោះ Trami ដែលថតបានដោយក្រុមអវកាសយានិកនៅស្ថានីយអវកាសអន្ដរជាតិ ហើយត្រូវបានព្យាករណ៍ថានឹងទៅដល់ប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះ។
យោងតាមអវកាសយានិក Alexander Gerst ឲ្យដឹងតាមរយៈការបង្ហោះក្នុងសង្គម Twitter ថា “សម្លឹងមើលទៅព្យុះដ៏កាចសាហាវមួយទៀតពីលើអាកាស ព្យុះ Trami គឺមិនអាចរារាំងបានទេ ហើយវាកំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងតៃវ៉ាន់។ សូមឲ្យមានសុវត្ថិភាពនៅទីនោះ!” មកទល់នឹងថ្ងៃពុធម្សិលមិញនេះ ល្បឿនខ្យល់ប្រមាណ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។
តាមរយៈការព្យាករណ៍ឲ្យដឹងថា ព្យុះកំណាចនេះនឹងវាយប្រហារមកលើកោះ Ryukyu ភាគខាងត្បូងប្រទេសជប៉ុន រួមទាំងកោះ Okinawa នៅយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ជាមួយល្បឿនខ្យល់ពី ១៨៥ ទៅ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង៕