• ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​ ការិយាល័យក្រុមហ៊ុន Opennet នៅខណ្ឌចំការមន

    (ភ្នំពេញ​)​៖ ផ្ទះវីឡាមួយកន្លែង ដែលជាការិយាល័យ​ក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធើណេត Opennet ត្រូវបានឆេះ បន្ទាប់ពីឆ្លងចរន្តអគ្គិសនី បង្ក​ឲ្យ​មាន​ការ​ផ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣០៦ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ នៅ​ម៉ោង​ជាង​១១យប់ ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ ឆ្នាំ​២០១៨។

    ​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឮ​សំលេង​ផ្ទុះ ​នៅ​ជិត​របង​​ក្រុមហ៊ុន​ Opennet បន្ទាប់ពីសំលេងផ្ទុះមិនបានប៉ុន្មាននាទីផង មានអណ្តាតភ្លើងយ៉ាងខ្លាំងចាប់ឆេះតែម្តង ហើយក៏បានឃើញកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ បានចេញជួយសង្រ្គោះ រហូតដល់ម៉ោងជិត២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ទើបអគ្គិភ័យរលត់ទាំងស្រុង។

    គួរ​បញ្ជាក់​ផង​ដែរ​ថា សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ជួយអន្តរាគមន៍បាញ់ពន្លត់​ភ្លាម​ៗ ​ទើបអាច​ទប់ស្កាត់​នៃ​ការ​ឆេះ​​មិន​ឲ្យ​រាលដាល​ទៅ​ផ្ទះ​ផ្សេង​ទៀត។ ​ហេតុ​ការណ៍​នេះ​មិនបណ្តាលឲ្យ​មាន​នរណា​ម្នាក់រងរបួស​ឡើយ​ គឺ​គ្រាន់​តែ​ខូច​ខាត​សម្ភារៈ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ