(មេនឆេស្ទើ)៖ ក្លឹបបាល់ទាត់បិសាចក្រហម Manchester United បានដាក់តម្លៃខ្លួន ២០០ លានផោនសម្រាប់កីឡាករខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ក្នុងរដូវកាលទីផ្សាដោះដូកីឡាករនាខែមករា ខាងមុខនេះក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jose Mourinho គ្រាដែលក៏មានក្លឹបមួយចំនួនចង់បាន Pogba ទៅចូលរួមដូចជាក្លឹប Barcelona នឹង PSG ជាដើមខណៈដែរក្លឹប Juventus ក៏ចង់នាំយករូបគេត្រលប់ទោវិញផងនោះនេះបើតាមការឲ្យដឹងពីក្លឹប Man Utd នាថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
សម្រាប់កីឡាករខ្សែបម្រើសញ្ជាតិបារាំង Pogba មានវ័យ ២៥ឆ្នាំ បានបង្ហាញខ្លួនឲ្យក្លឹប Man Utd ៣ រដូវកាលតាំងពីឆ្នាំ ២០១៦រហូតមកដល់ ២០១៨នេះ ក្រោយទិញមកពីក្លឹប Juventus កាលឆ្នំា២០១៦ ក្នុងតម្លៃខ្លួន ១០៥ លានអឺរ៉ូ គ្រាដែលកីឡាករ Pogba ធ្លាប់បានជួយឲ្យកក្លឹប Man Utd ឈ្នះពានរង្វាន់ UEFA Europa League 1 នឹង League Cup 1 ក្នុងរដូវកាលឆ្នាំ ២០១៦-២០១៧ ទៀតផង៕