(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីការិនី ដើមទ្រូងមូលក្បំ ដែលតែងតែទម្លាយរូបភាព សិចស៊ីរបស់ខ្លួន ដល់អ្នកនិយមតាមដាន ប្រព័ន្ធសង្គមទស្សនា និងត្រូវបានទស្សនិកជនដឹងថា នាងបានក្លាយជាមនុស្សស្រីពេញលក្ខណៈ កញ្ញា ប៉ុបពី ពិតជាមានរូបសម្រស់ស្រស់ស្អាត មិនចាញ់សាច់នារីដទៃប៉ុន្មានឡើយ បន្ទាប់ពីបានសម្រេចចិត្តកែច្នៃ សម្រស់អស់រយៈជាច្រើនឆ្នាំរួចមក។ យ៉ាងណាមិញ ទោះបីជាមានរូបសម្រស់ ពេញលក្ខណៈជានារីហើយក្ដី ប៉ុន្តែតារាសម្ដែងរូបនេះ ហាក់បង្ហាញអារម្មណ៍សោកស្តាយ ដែលខ្លួនកើតមកខុសពីធម្មជាតិ ជាពិសេសនោះថ្មីៗនេះ ប៉ុបពី បានធ្វើការសុំទោសដល់អ្នកមានគុណរបស់នាងទាំងពីរ ដែលខ្លួនមិនបានរៀបការតាមប្រពៃណី ព្រមទាំងគ្មានផ្កាស្លា ដើម្បីសងគុណលោកទៀតផង។
ដោយយោងតាមគណនីហ្វេសប៊ុក របស់តារាសម្ដែង ប៉ុបពី បានបង្ហោះសារដែលមានអត្ថន័យយ៉ាងដូច្នេះថា «ឲ្យកូនសុំទោសផង លោកពុក អ្នកម្តាយ ទោះកូនកើតមកខុសពីធម្មជាតិ ក៏ពិតមែន មួយវិញទៀត កូនម្នាក់នេះមិនបានរៀបការ នឹងមាន ផ្កាស្លាជូនលោកទាំងពីរ ដូចកូនប្រុសស្រី គេទូទៅក៏ពិតមែន តែកូនម្នាក់នេះមានតែកេរ្តិ៍ឈ្មោះកិត្តិយស និងភាពល្បីល្បាញជូនម៉ែពុក ហើយជូនគ្រួសារ មិនធ្វើឲ្យសង្គមក្តៅក្រហាយ ដោយសារកូនតែប៉ុណ្ណឹងទេ អរគុណអ្នក ដែលតែងតែមើលងាយខ្ញុំ រើសអើងខ្ញុំ សង្ឃឹមថាប្អូនៗ ដែលជាភេទទី៣ ជំនាន់ក្រោយធ្វើបាន»។
ទន្ទឹមគ្នានេះ តាមរយៈសារមួយនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រ ជាពិសេសអ្នកនិយមលេងបណ្ដាញសង្គម បានសម្ដែងនូវការលើកទឹកចិត្តដល់ ប៉ុបពី ហើយថែមទាំងជម្រុញឲ្យនាង រៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ខ្មែរទៀតផង ព្រោះតែរូបនាងបានក្លាយជានារីពេញលក្ខណៈទៅហើយ។
យ៉ាងណាមិញ បើទោះបីជាកញ្ញា ប៉ុបពី គឺជាភេទទីបី ដែលបានកែភេទពីប្រុស មកជាស្រីពេញលក្ខណៈក៏ពិតមែន ប៉ុន្តែបើនិយាយពីរឿងសម្រស់វិញ ស្ទើរតែធ្វើឲ្យនារីៗ មិនតិចអ្នកទេ លួចច្រណែន ជាមួយនឹងរូបសម្បត្តិដ៏ស្រស់ស្អាត រួមជាមួយនឹងដើមទ្រូងមូលក្បំ ដ៏ទាក់ទាញក្រសែភ្នែកប្រុសៗ គួរឲ្យចង់គយគន់ នូវសម្រស់ដ៏ស្រស់ផូរផង់ ស្ទើរតែគ្មានកន្លែងទាស់ និងមានខ្លះទៀត ចង់បានយកមកថ្នាក់ថ្មមបមបី ដក់ជាប់ក្នុងដើមទ្រូងតែម្ដង។ ដោយឡែក ប៉ុបពី ក៏បានរកឃើញគូស្នេហ៍ថ្មី ដែលស្រឡាញ់គ្នាយ៉ាងផ្អែមល្ហែម ជាពិសេសនោះ នាងតែងតែបណ្ដើរគ្នាចូលរួមកម្មវិធីសិល្បៈ ផ្សេងៗទៀតផង៕