• ស្ត្រី​សម្រាល​កូន​រួច ​ត្រូវ​ថែ​សុដន់​យ៉ាង​ណា​?

    (សុខភាព)៖ ថែរក្សាសុដន់ ជាការងារមួយដ៏ចាំបាច់ នៅក្រោយពេលសម្រាលកូនរួច។ បើនៅពេលមានទម្ងន់ បានធ្វើកិច្ចការពារក្បាលដោះមធ្យ័ត ក្រោយពីសម្រាលកូនហើយ ក្បាលដោះមិនប្រេះ ឬរបកស្បែក ដោយសារទារកបៅទេ។ ក្រោយពីសម្រាលបាន១២ម៉ោង អាចបំបៅដោះដល់កូនង៉ាបាន តែមុននឹងបំបៅត្រូវយកទឹកក្ដៅឧណ្ហៗ មកលាងក្បាលដោះឲ្យស្អាត ។

    ពេលបំបៅកូនត្រូវអង្គុយត្រង់ខ្លួន ដោយដៃម្ខាងទ្រក្បាលកូន ដៃម្ខាងទៀតចាប់ក្បាលដោះញាត់ចូល ហើយត្រូវផ្លាស់ប្ដូរ ឲ្យកូនបៅទាំងសងខាង ដោះម្ខាងៗបៅ១០នាទី។ ថ្ងៃដំបូងទឹកដោះតិចណាស់ តែទឹកដោះនេះអាចរំអិល ពោះវៀនក្រពះ និងបង្កើន កម្លាំងទប់ទល់ និងជំងឺកូនង៉ាបាន។

    ក្រោយពីសម្រាលកូនហើយ បានឲ្យកូនបៅមុនបន្តិច វាអាចឲ្យទឹកដោះកើនឡើងច្រើនសន្សឹមៗ ព្រមពេលជាមួយគ្នានោះ ក៏ជាការជំនួយ ដល់ស្បូនឆាប់បង្រួញវិញផង។ បំបៅហើយត្រូវជូតក្បាលដោះឲ្យស្ងួត ដើម្បីជៀសវាងប្រឡាក់ដល់ស្បែក។ ក្រោយទៀតមុនពេលបំបៅកូនម្ដងៗ ត្រូវយកទឹកក្ដៅឧណ្ហៗ លាងក្បាលដោះសិន។

    ហេតុអ្វីទាល់តែសម្រាលកូនរួច ទើបមានទឹកដោះ?

    ស្ត្រីចាប់មានទម្ងន់ឡើង សំបុកពង និងសុកកូនបានបញ្ចេញជាតិ (Surtomon) បណ្ដាលឲ្យគន្ថីដោះរីកធំ។ ដល់ពេលសម្រាលកូនហើយ ជំពូកការចាត់តាំង មួយផ្នែកនៅក្រោមខួរធំបានបញ្ចេញ ជាតិទឹកម្យ៉ាង នៅក្នុងដោះ ដែលបណ្ដាលឲ្យគន្ថី ដោះនោះបញ្ចេញ ទឹកដោះនោះមកទៀត។ ហេតុដូច្នេះ ឲ្យតែគន្ថីដោះបណ្ដុះឡើងល្អ ទោះរាងកាយម្ដាយស្គមបន្តិច ក៏មានទឹកដោះដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ