• «ពិសា​កាហ្វេ» នឹងនាំឲ្យមានអាយុវែង តែ​កុំ​ឱ្យលើសពី​៤​កែវឡើង​!

    អ្នក​កំពុង​ភ័យខ្លាច​ថា​ខ្លួន​ផឹក​កាហ្វេ​ច្រើនពេក​ក្នុង​១​ថ្ងៃ ? កុំ​បារម្ភ​ទៀត ព្រោះ​ការស្រាវជ្រាវ​មួយ​អូសបន្លាយ​១​ទសវត្សរ៍ លើ​មនុស្ស ៥០០.០០០ នាក់ បាន​បង្ហាញថា អ្នក​ផឹក​កាហ្វេ​ច្រើន​ក្នុង​១​ថ្ងៃ អាយុ​វែង​ជាង​ប្រៀប​នឹង​អ្នក​មិន​ផឹក ។​

    ​ផ្ទុយស្រឡះ​នឹង​ទស្សនៈ​បច្ចុប្បន្ន ការស្រាវជ្រាវ​ខាងលើ​បាន​បង្ហាញថា មាន​ទំនាក់ទំនង​មួយ​រវាង​ទម្លាប់​ផឹក​កាហ្វេ និង​អាយុ​របស់​មនុស្ស ។

    ​ការស្រាវជ្រាវ​ថ្មីៗ​នេះ ត្រូវបាន​អនុវត្តន៍​ផ្អែកលើ​ទិន្នន័យ​ប្រមែប្រមូល​ពី​ជនជាតិ​អង់គ្លេស ៤៩៨.១៣៤ នាក់ ផ្តល់​ដោយ​ធនាគារ​ទិន្នន័យ​ជីវសាស្ត្រ​អង់គ្លេស (UK Bioband) ។ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ផ្អែកលើ​នេះ ដើម្បី​ពិនិត្យមើល​ទំនាក់ទំនង​រវាង​ទម្លាប់​ផឹក​កាហ្វេ​ជាមួយនឹង​អាយុ​មនុស្ស​ក្នុង ១០ ឆ្នាំ កន្លងទៅ ។​

    ​លទ្ធផល​បង្ហាញថា អ្នកមាន​ទម្លាប់​ផឹក​កាហ្វេ​ច្រើន​មាន​អាយុ​វែង​ជាង​អ្នក​មិន​ផឹក ។ មិនតែប៉ុណ្ណោះ អ្នក​ផឹក ៨ កែវ ក្នុង​១​ថ្ងៃ មាន​អត្រា​ស្លាប់​តិ​ជាង ១០ ទៅ ១៥% ប្រៀប​នឹង​អ្នក​តម​កាហ្វេ​ទាំងស្រុង ។​

    ​ប៉ុន្តែ ពួក​អ្នកស្រាវជ្រាវ​ក៏​មិន​ទាត់ចោល​លទ្ធភាព​ដែលថា​លទ្ធផល​ស្រាវជ្រាវ​អាច​ខុស​តិចតួច​ដោយ​កក្តា​សត្យានុម័ត ។ ឧទាហរណ៍ ការស្រាវជ្រាវ​មិនបាន​គិតដល់​ភាពខុសប្លែក​អំពី​ភាព​មាន​ក្រ​, កម្រិត​អប់រំ​, គុណភាព​កាហ្វេ​, របប​អាហារ​, ស្ថានភាព​សុខភាព​… របស់​មនុស្ស​ម្នាក់ ។​

    ​តែ​ទោះយ៉ាងណា ពួក​អ្នកជំនាញការ​សុខភាព ក៏បាន​ទូន្មាន​ថា ក្នុង​១​ថ្ងៃ​មនុស្ស​ម្នាក់​គួរ​ទទួលទាន​កាហ្វេ​អតិបរមា ប្រមាណ ៤០០ mg ប៉ុណ្ណោះ (​ប្រហាក់ប្រហែល ៤ កែវ​) ៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ