លោក Jack Ma ធ្លាប់និយាយថា៖ «ពេលលក់ទំនិញអ្វីមួយទៅឲ្យមិត្តឬសាច់ញាតិ ទោះបីជាយើងលក់ថោកឬខាតដើមយ៉ាងណាក៏ដោយ ពួកគេនៅតែគិតថាយើងស៊ីចំណេញលើគេដដែល! ហើយពួកគេនឹងមិនទទួលស្គាល់ទៅលើសណ្តានចិត្តរបស់យើងថែមទៀត»
ជាការពិតណាស់ នៅលើលោកនេះ តែងតែមានមនុស្សដែលមិនទទួលស្គាល់ និងគោរពទៅលើកំលាំងកាយចិត្តនិងពេលវេលា របស់អ្នក ហើយផ្ទុយទៅវិញ ពួកគេនឹងសុខចិត្តឲ្យអ្នកដទៃបោកប្រាស់និងយកចំណេញទៅលើគេ ជាជាងចំណាយនិងជួយដល់ញាតិមិត្តដែលស្គាល់គ្នា។ ពីព្រោះក្នុងចិត្តរបស់ពួកគាត់តែងតែគិតថា៖ «តើម្នាក់ហ្នឹងស៊ីចំណេញលើខ្ញុំបានប៉ុន្មានដែរ?» ដោយមិនបានគិតថា «ម្នាក់ហ្នឹងបានជួយឬទំលាក់តម្លៃទំនិញសម្រាប់លក់ឲ្យខ្ញុំបានប៉ុន្មានដែរ?»
នេះហើយ ជាគតិគំណិតរបស់អ្នកក្រីក្រ!
ហើយចុះ «អ្នកមាន» ធ្វើដូចម្តេចបានជាគេមាន? ហេតុផលធំជាងគេគឺថា «អ្នកមាន» តែងតែជួយនិងគាំទ្រភាគីអាជីវកម្មរបស់ពួកគេ ដោយបានផ្តល់ជំនួយទៅលើផលប្រយោជន៍រួម។ ទង្វើបែបនេះហើយ ដែលជួយគ្នាទៅវិញទៅមក បានធ្វើឲ្យអាជីវកម្មរបស់ពួកគាត់កាន់តែរីកចំរើន និងចំណេញទាំងសងខាង។
លោក Jack Ma បន្តទៀតថា៖ «ពេលចាប់ផ្តើមអាជីវកម្មដំបូង អ្នកដែលទុកចិត្តអ្នកជាងគេគឺ “មនុស្សដទៃដែលមិនស្គាល់អ្នក”។ មិត្តរបស់អ្នកវិញ គេនឹងមិនសូវទុកចិត្តអ្នក។ មិត្តជិតស្និតរបស់អ្នក គេនឹងដើរចេញ។ ចំណែកក្រុមគ្រួសាររបស់អ្នកវិញ គេអាចមើលងាយអ្នកទៀតផង»
លុះដល់ថ្ងៃដែលអ្នកជោគជ័យវិញ ហើយនៅពេលដែលអ្នកអាចចំណាយលុយយ៉ាងច្រើន ដើម្បីរៀបចំពិធីជប់លៀងដ៏ធំធេងមួយ អ្នកនឹងដឹងថា មនុស្សដែលអ្នកស្គាល់ទាំងអស់នឹងចូលរួមពិធីជប់លៀងនេះ ប៉ុន្តែមនុស្សដែលទុកចិត្តអ្នកជាងគេនឹងមិនបានចូលរួមវិញ។ មនុស្សដែលទុកចិត្តអ្នកជាងគេនោះគឺ “មនុស្សដទៃដែលមិនស្គាល់អ្នក”។
តើអ្នកយល់អំពីអ្វីដែលបានរៀបរាប់ខាងលើនេះទេ?
យើងត្រូវគោរពនិងរាក់ទាក់ “មនុស្សដទៃដែលមិនស្គាល់យើងនេះ” ឲ្យបានល្អ! ព្រោះពួកគេគឺជាអ្នកដែលអាចជួយអាជីវកម្មរបស់យើងកាន់រីកចំរើន និងល្អប្រសើរ!
ប្រភព៖ FB