• ទីក្រុងដែល​សំបូរ​ជាតិ​ពុល​ខ្លាំង​ជាង​គេលើ​ពិភពលោក!

    ជាង ១០០ឆ្នាំកន្លងមកនេះ មនុស្សបានបង្កើតបច្ចេកវិទ្យាទំនើបៗ សម្រាប់ប្រើប្រាស់ទូទាំងពិភពលោក។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យា វិទ្យាសាស្រ្តទំនើបនេះ អាចធ្វើឲ្យ​ជីវិតរស់នៅប្រចាំថ្ងៃ របស់មនុស្សងាយស្រួល និងប្រសើរជាងមុន។ ទោះបីជា​យ៉ាងណាក្តីបច្ចេកវិទ្យាទំនើបទាំងនោះ ក៏បាន ធ្វើឲ្យភពផែនដីជួប នឹងបញ្ហាបំពុលបរិស្ថានជាច្រើន ដោយសារការប្រើប្រាស់សារធាតុគីមី នុយក្លេអ៊ែរ ការចោលសំរាម ព្រមទាំងសំណល់អគ្គីសនីមួយចំនួនទៀត។

    ជាមួយគ្នានេះដែរ កន្លែងជាច្រើនត្រូវបានធ្វើឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ក៏ដោយសារ​បច្ចេកវិទ្យាទំនើបនេះដែរ។ ជាក់ស្តែងដូចនៅតំបន់មួយចំនួន នៃប្រទេសអ៊ុយក្រែន ដែលត្រូវបាន​រងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការបំពុលបរិស្ថាន ដោយប្រើប្រាស់ថាមពលនុយក្លេរអ៊ែរ ដែលបានធ្វើឲ្យមានការលំបាក ក្នុងការតាំងទីលំនៅ និងរស់នៅតំបន់នោះ។ ដោយឡែក មិនត្រឹមតែប្រទេសអ៊ុយក្រែនទេ នៅមានកន្លែងមួយចំនួនទៀត ដែលក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ជាកន្លែងដែលមានសារជាតិពុលច្រើនជាងគេបំផុត ទូទាំងពិភពលោក ក្នុងនោះរួមមាន៖

    ទីក្រុងលីនហ្វាន ប្រទេសចិន៖

    ទីក្រុងលីនហ្វាន នៃប្រទេសចិន គឺជាទីក្រុងដែលបំពុលខ្យល់ខ្លាំងជាងគេបំផុត ទូទាំងពិភពលោក ដោយសារទីក្រុងនេះសំបូរ ទៅដោយរោងចក្រឧស្សាហកម្មជាច្រើន ដែលវាបានបច្ចេញផ្សែងពុលជាច្រើន ទៅក្នុងស្រទាប់បរិយាកាស។ ជាក់ស្តែង ប្រសិនបើអ្នកហាលសម្លៀ កបំពាក់ នៅក្រៅផ្ទះក្នុងទីក្រុងនេះ នោះសម្លៀកបំពាក់នោះ នឹងប្រែជាពណ៌ខ្មៅទាំងអស់ជាក់ជាមិនខាន។

    ទីក្រុង រ៉ុនដូនា ប្រទេសប្រេស៊ីល៖

    គឺជាកន្លែងដែលរងការកាប់បំផ្លាញ ព្រៃឈើខ្លាំងជាងគេបំផុត នៃព្រៃត្រូពិចអាម៉ាហ្សូន។ ដើមឈើរាប់ពាន់ហិចតា ត្រូវបានកាប់ និងដុតបំផ្លាញ។

    ទន្លេយ៉ាមូណា ប្រទេសឥណ្ឌា៖

    ទោះបីជាមានយុទ្ធនាការយ៉ាងខ្ជាប់ខ្ជួន ពីរាជរដ្ឋាភិបាល ដើម្បីសំងាតយ៉ាងណាក៏ដោយក៏ទន្លេយ៉ាមូណា រងការខូតខាត ដោយការចោលសម្រាម ផ្តេសផ្តាស ដែលធ្វើទន្លេនេះ ក្លាយជាទន្លេដ៏កខ្វក់ជាងគេបំផុតលើលោក។

    ទីក្រុង ឡា អូរ៉ូយ៉ា ប្រទេសប៉េរូ៖

    ចង្ក្រានរំលាយសំណ នៅក្នុងទីក្រុងនេះ ត្រូវបានធ្វើឡើង ដោយក្រុមហ៊ុនអាមេរិកភាគខាងជើង ដែលបានធ្វើឲ្យសារជាតិ សំណបង្កើតជាពុលទូទាំងទីក្រុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ