• Man Utd ជ្រុះ​ចេញ​ពីពាន​រង្វាន់ League Cup ក្រោយ​ចាញ់ Derby County ដោយ​បាល់​ប៉េណាល់ទី

    (មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានហាលអាវពីពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup យ៉ាងលឿនបំផុត បន្ទាប់ពីប្រកួតចាញ់ក្រុមនៅលីគទី២ Championships, Derby County ដោយបាល់ ប៉េណាល់ទីកាត់សេចក្តី ៨-៧ នាយប់មិញនេះនៅកីឡដ្ឋាន Old Trafford។

    ការប្រកួតពេញម៉ោង ៩០នាទី ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Jose Mourinho និង Franck Lampard បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ដោយពុំមានការថែមម៉ោង ១៥នាទី ២ដង និងប្រកួតជើងទី២ ឡើយ ដោយការកាត់សេចក្តីដោយបាល់ប៉េណាល់ទីតែម្តង ខណៈ Man Utd ទាត់ចូល ៧គ្រាប់ និង Derby County ទាត់ចូល ៨គ្រាប់ឡើងទៅវគ្គ១៦ក្រុមតែម្តង។

    សូមបញ្ជាក់ផងដែរថា ការមិនអាចឆ្លងចូលជុំទី៤ នៃពានរង្វាន់ League Cup រដូវកាលឆ្នាំ២០១៨-២០១៩ រឹតតែធ្វើឲ្យ កៅអីគ្រូបង្វឹក Mourinho រង្គោះរង្គើខ្លាំងឡើងថែមទៀត ជាមួយនឹងនៅ Premier League ទើបតែស្មើក្រុមឡើងថ្មី Wolves កំពុងឈរនៅលេខ៧ បណ្តោះអាសន្នផងនោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ