• iPhone XS Max ចេញមិនបានមួយសប្តាហ៍ផង ធ្លាក់ថ្លៃដល់ទៅជិត ៣០០ដុល្លារទៅហើយ!

    នៅ​តាម​ហាង​ក្នុង​ស្រុក​កំពុង​មមាញឹក​ទទួល​ការ​កុម្ម៉ង់​ទិញ iPhone ស៊េរី​ថ្មី​គឺ iPhone XS និង iPhone XS Max។

    យ៉ាងណា តម្លៃ​វិញ​ក៏​កំពុង​មាន​ការ​ប្រែប្រួល​​ខុស​ពី​ថ្ងៃ​​ចេញ​ថ្ងៃ​ដំបូង​ រហូត​មក​ដល់​ពេល​នេះ​ធ្លាក់​ថ្លៃ​ជិត ៣០០ ដុល្លារ​។ នេះ​បើ​តាម​ការ​សាក​សួរ​នៅ​តាម​ហាង​ដែល​បាន​នាំ​យក​មក​លក់ និង​ទទួល​ការ​កុម្ម៉ង់​ទិញ។

    តម្លៃ​ចេញ​លក់​ថ្ងៃ​ទី ២១ កញ្ញា៖

    iPhone XS Max

    iPhone XS Max ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ៥១០ ដុល្លារ។
    iPhone XS Max ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៦៧០ ដុល្លារ។
    iPhone XS Max ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៩២០ ដុល្លារ។

    តម្លៃ​ដាក់​លក់​ពេល​នេះ

    iPhone XS Max

    iPhone XS Max ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ២៥០ ដុល្លារ។
    iPhone XS Max ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៤២០ ដុល្លារ។
    iPhone XS Max ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៧២០ ដុល្លារ។

    Apple បាន​សម្ពោធ​ iPhone ស៊េរី​ឆ្នាំ ២០១៨ ជា​ផ្លូវ​ការ​កាល​ពី​យប់​ថ្ងៃ​ទី ១២ ឈាន​ចូល​ថ្ងៃ​ទី ១៣ កញ្ញា ជា​មួយ iPhone ស៊េរី​ថ្មី​បី​ម៉ូដែល​រួម​មាន iPhone XR, iPhone XS/XS Max ហើយ​បាន​​បើក​លក់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី ២១ កញ្ញា៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ