ការ Update ពីមួយជំនាន់ទៅមួយជំនាន់នៃហ្គេម PUBG និង PUBG Mobile របស់ក្រុមហ៊ុន Tencent កាន់តែជួយបន្ធូរបន្ថយឧបករណ៍មានកម្លាំងម៉ាស៊ីនតូច ដោយពង្រឹងឲ្យល្បឿនដំណើរការហ្គេមធ្វើទៅបានរលូនជាងមុន។
ជៀសវាងការទិញកុំព្យូទ័រ ឬទូរសព្ទខុស ប្រសិនអ្នកចង់យកមកភ្លក់រសជាតិហ្គេមបាញ់គ្នាកំពុងល្បី PlayerUnknown’s Battlegrounds អាចលៃលកតាមតម្រូវការម៉ាស៊ីនខាងក្រោមបាន (បញ្ជាក់៖ ជា Specs អតិបរមា បើបានខ្ពស់ជាងនេះកាន់តែប្រសើរ)
+តម្រូវការ Specs ហ្គេម PUBG លើ PC:
OS: 64-bit Windows 7, Windows 8.1, Windows 10
អង្គគណនា: Intel Core i3-4340/ AMD FX-6300
RAM: ទំហំ 6GB
ក្រាហ្វិកកាត: nVidia GeForce GTX 660 2GB/ AMD Radeon HD 7850 2GB
DirectX: Version 11
ទំហំផ្ទុក: 30GB នៅទំនេរ
+តម្រូវការ Specs ហ្គេម PUBG Mobile លើស្មាតហ្វូន:
សម្រាប់ប្រព័ន្ធប្រតិបត្តិ iOS គាំទ្រចាប់ពី iPhone 5s ឡើងទៅ ដំណើរការប្រព័ន្ធ iOS 9.0 ឬខ្ពស់ជាងនេះ ប៉ុន្តែលើ 5s រាងយឺតបន្តិច បើបានត្រឹម iPhone 6 ឡើងល្មមអាចដំណើរការគួរសម។ ទៅមើលប្រព័ន្ធ Android ដោយតាមការឲ្យដឹងគាំទ្រច្រើនជាង ៥០០ ឧបករណ៍ ពោលគឺអ្នកចាំបាច់តែឈរលើ Android 5.1.1 Lollipop ឡើងទៅ ប៉ុន្តែត្រូវចាំគួរមាន RAM យ៉ាងទាប 2GB ឬជាទូទៅ 4GB អាចល្មមលេងបាន៕
ប្រភព៖ Sabay