• សីដក់កម្ពុជា ប៉ះ​អូស្ដ្រាលី ដណ្ដើម​មេដាយមាស King’s Cup រសៀល​នេះ

    (ភ្នំពេញ)៖ ក្រុមកីឡាសីដក់ជម្រើសជាតិកម្ពុជា បានធ្វើឲ្យអន្ដរជាតិមានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីផ្ដួលគូប្រកួតជាច្រើន ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតពានរង្វាន់ស្ដេចថៃ King’s Cup 2018 កាលពីម្សិលមិញ និងត្រូវជួបក្រុមសីដក់អូស្ដ្រាលី នារសៀលថ្ងៃទី២៦ ខែកញ្ញានេះ ដើម្បីដណ្ដើមមេដាយមាស លើវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់ ។ នេះបើតាមការឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាសីដក់កម្ពុជាពីប្រទេសថៃ ។

    ជាមួយនឹងបេសកកម្មនេះ ក្រុមកីឡាសីដក់កម្ពុជា ធ្វើបានយ៉ាងល្អលើវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់ ដោយក្រោយឆ្លងកាត់វគ្គជម្រុះក្នុងពូល ក្រោយបានយកឈ្នះគូប្រជែងជាច្រើន ពួកគេបានបន្ដទម្លាក់ក្រុមអាល្លឺម៉ង់ ដោយលទ្ធផល ២-១ ក្នុងវគ្គខ្វែងពូល មុនបន្ដទម្លាក់ក្រុមសីដក់អូម៉ង់ ដោយលទ្ធផល ២-១ ដូចគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីឡើងទៅជួបអូស្ដ្រាលី នៅវគ្គផ្ដាច់ព្រ័ត្រ នាវេលាម៉ោង ១រសៀលថ្ងៃពុធនេះ ។

    ដោយឡែកចំពោះវិញ្ញាសាផ្សេងៗ រួមមានវិញ្ញាសាប្រកួត ២នាក់ទល់នឹង ២នាក់បុរស-នារី គឺត្រូវរង់ចាំអ៊ុតលទ្ធផលប្រកួតចុងក្រោយ បន្ទាប់ពីដំបូងទទួលបានលទ្ធផលមិនល្អ ។ បន្ទាប់មកទើបធ្វើការប្រកួតលើវិញ្ញាសាជាក្រុមចុងក្រោយគេ ។ ការប្រកួតនេះកម្ពុជា បានបញ្ជូនអត្តពលិក ២៦នាក់ទៅចូលរួម ចាប់ពីថ្ងៃទី២៣-៣០ ខែកញ្ញាឆ្នាំ២០១៨ នៅប្រទេសថៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ