ក្មេងប្រុស​ឥណ្ឌូណេស៊ីវ័យ​ ១៨ឆ្នាំម្នាក់ អណ្តែតលើ​ផ្ទៃសមុទ្រអស់ ៤៩ថ្ងៃ តែមិនស្លាប់! (មានវីដេអូ)

(ហ្សាការតា)៖ យុវជនជនជាតិ​ឥណ្ឌូណេស៊ីម្នាក់ ​ដែលមានវ័យ ១៨ឆ្នាំ បានឆ្លងកាត់​បទពិសោធន៍​មិនអាច​បំភ្លេចបានមួយ នៅ​ក្នុង​ឆាក​​ជីវិត​របស់​ខ្លួន​ក្រោយពីបាន​រសាត់អណ្តែតនៅលើផ្ទះ​ខ្ទមមួយ ក្នុងដែនសមុទ្រ​អស់រយៈពេល ៤៩ថ្ងៃ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​​ចេញពីសារព័ត៌មាន BBC នៅរសៀល​ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

យុវជន​ឈ្មោះ អាលី ណូវែល អាឌីឡេង (Aldi Novel Adilang) បានស្ថិតនៅ​លើផ្ទះ​ខ្ទមអណ្តែតទឹក​មួយកន្លែង មានទីតាំង​នៅចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រ ពីឆ្នេរ​សមុទ្រ​នៃប្រទេស​ឥណ្ឌូណេស៊ី កាលពីពាក់កណ្តាល​ខែកក្កដា នៅពេលដែល​កម្លាំងខ្យល់បក់​បោកខ្លាំង បានធ្វើដាច់​ខ្សែ​​យុថ្កាខ្ទម​​នោះ ជាហេតុ​បណ្តាលឲ្យវាអណ្តែត​តែលតោល​ ជាមួយយុវជនរូបនោះ​តែម្តង។ យុវជន Adilang បានរសាត់​ទៅដល់ចម្ងាយ​រាប់ពាន់គីឡូ​ម៉ែត្រ​​​ក្បែរកោះហ្គាំ​ (Guam) ឯណោះ ជាទីដែលរូប​គេទីបំផុត​ត្រូវបានជួយសង្រ្គោះ ដោយ​កប៉ាល់​មួយគ្រឿង​របស់​ប៉ាណាម៉ា។

គួរជម្រាបថា យុវជនវ័យ ១៨ឆ្នាំ​រូបនេះ មានទីកំណើត​នៅកោះ Sulawesi ប្រទេស​ឥណ្ឌូណេស៊ី និងមានតួនាទីមើលថែទាំ​នៅលើខ្ទម​អណ្តែត​ទឹកខាងលើ ដែលគេ​ហៅថា «រុមពុង (Rompong)» ជាអន្ទាក់ចាប់ត្រី​ដែលពុំមាន​ម៉ាស៊ីនឬក៏​ច្រវាអុំឡើយ។ ការងាររបស់គេ គឺអុជបំភ្លឺ​ចង្កៀងនៅលើខ្ទមនោះ ដែលបង្កើត​ឡើងសម្រាប់ទាក់​ទាញសត្វត្រី។

ខ្ទមនោះ​បានអណ្តែតនៅកណ្តាលផ្ទៃសមុទ្រមែន ប៉ុន្តែ​មាន​ប្រើយុថ្កា​ដែលទម្លាក់ទៅក្រោមបា​តសមុទ្រ ដើម្បីឲ្យវានៅ​មួយកន្លែង។ ជារៀងរាល់​សប្តាហ៍ យុវជន Aldilang តែងទទួលបាន​ស្បៀង​អាហារ ទឹក និងប្រេងថ្មីៗ ពី​បុគ្គលិកនៃ​ក្រុមហ៊ុនរបស់គេ ដែលធ្វើដំណើរ​ទៅប្រមូលយក​ផលត្រី៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ