ដេននី ក្វាន់៖ «ជីវិតខ្ញុំ សេរីភាព​ខ្ញុំ ខ្ញុំមិន​ខ្វល់ពី​​សំដីអ្នក​ដទៃ​នោះទេ ដរាប​ណាខ្ញុំ​​នៅផ្ទះ​ខ្ញុំ ខ្ញុំចាយ​លុយខ្ញុំ​» !

(ភ្នំពេញ)៖ ស្រីស្រស់សម្រស់បាន កញ្ញា ដេននី ក្វាន់ ត្រូវបានមហាជនជាច្រើន ស្គាល់យ៉ាងច្បាស់ថា ជាកំពូលតារាស្រីសិចស៊ីដាច់គេ ព្រមទាំងមានរូបសម្រស់ស្រស់ស្អាត និងទាក់ទាញក្រសែ ភ្នែកមហាជនជាច្រើន។ ទោះបីជា កញ្ញា ដេននី ក្វាន់ ធ្លាប់ទទួលរងនូវការរិះគន់ ពីការស្លៀកពាក់សិចស៊ី និងរឿងរ៉ាវផ្សេងៗក៏ដោយ ប៉ុន្តែតារាស្រីដួងនេះ ហាក់ដូចជាមិនខ្វល់ខ្វាយ អ្វីនោះទេ យ៉ាងណាមិញ ថ្មីៗនេះ នាងបានធ្វើឲ្យទស្សនិកជន ជាពិសេសនោះ អ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង ដោយស្រីស្រស់រូបនេះ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក របស់ខ្លួន ថា «ជីវិត សេរីភាព និងការរស់នៅ នាងមិនខ្វល់ពីសំដី របស់អ្នកដទៃនោះទេ»។

ស្រីស្រស់ ដេននី ក្វាន់ បានបង្ហោះសារដ៏គួរឲ្យចាប់អារ្មណ៍ នៅក្នុងបណ្ដាញ សង្គមហ្វេសប៊ុករបស់ខ្លួន យ៉ាងដូច្នេះថា «ជីវិតខ្ញុំ សេរីភាពខ្ញុំ ខ្ញុំមិនខ្វល់ពីសំដីអ្នកដទៃនោះទេ ដរាបណាខ្ញុំ នៅផ្ទះខ្ញុំ ខ្ញុំចាយលុយខ្ញុំ សំខាន់ខ្ញុំមិនបាន ទៅបំផ្លាញក្តីសុខអ្នកណា…ជាពិសេស គឺមិនចូលចិត្ត រស់ក្រោមគំនាប នរណាម្នាក់នោះទេ ខ្ញុំចូលចិត្តរស់នៅ ដោយមានសេរីភាព»។

ទន្ទឹមគ្នានេះដែរ កញ្ញា ដេននី ក្វាន់ ត្រូវបានគេសម្គាល់ ឃើញថា ជាតារាដែលចូលចិត្ត ជីវិតរស់នៅ បែបទាន់សម័យ ជាពិសេសនោះ គឺនិយមស្លៀកពាក់សិចស៊ី និងការរស់នៅបែបផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា ដេនី ក្វាន់ ជាតារាសម្ដែងស្រីសិចស៊ី ដែលមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំង ជាពិសេសនោះ តារាស្រីរូបនេះ តែងតែបរិច្ចាគនូវថវិកា ផ្ទាល់ខ្លួន ចូលរួមធ្វើការងារសប្បុរសធម៌ ចែកជូនដល់ជនក្រីក្រ ដែលទង្វើទាំងនេះ បានធ្វើឲ្យមហាជន សម្ដែងនូវការកោតសរសើរ ចំពោះទឹកចិត្តដល់ល្អរបស់នាងផងដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ