• ដឹងទេថា សង្គ្រាមលោកលើកទី ១ ត្រូវបានផ្អាក់មួយថ្ងៃ ដើម្បី​អប​​អរ​ថ្ងៃ​បុណ្យ​ណូ​អែល

    ពិត​ណាស់ សង្គ្រាម​លោក​​លើក​ទី​១ (WWI) ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​សង្គ្រាម​មួយ​ក្នុង​ចំណោម​សង្គ្រាម​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​​ឃោ​ឃៅ​បំផុត​រវាង​មនុស្ស​នឹង​មនុស្ស​។

    កង​ទា​ហាន និង​ជន​ស៊ី​វិល​ជា​ច្រើន​លាន​នាក់ បាន​ស្លាប់​ក្នុង​ជម្លោះ​មួយ​ដែល​បាន​ផ្លាស់​ប្តូរ​របៀប​ដែល​សង្គ្រាម​ត្រូវ​បាន​បង្កើត​ឡើង និង​បង្កើត​ឲ្យ​មាន​ដំណាក់​កាល​សម្រាប់​សត​វត្សរ៍​ទី​២០​។ ប៉ុន្តែ នៅ​រាត្រី​មួយ និង​​នៅ​ថ្ងៃ​មួយ កង​ទាហាន​មួយ​ចំនួន​ដែល​ស្ថិតក្នុង​ភាគីផ្សេង​ៗ​នៃ​សង្គ្រាម ដែល​រួម​មានខាង​​ទា​ហាន​បារាំង និង​ចក្រ​ភព​អង់គ្លេស និង​ខាង​ក​ងទាហាន​អាល្លឺ​ម៉ង់ បាន​ទម្លាក់​អាវុធ​​របស់​របស់​ពួក​គេ​ក្នុង​រយៈពេល​ដ៏ខ្លី ដើម្បី​អប​អរ​ថ្ងៃ​​វិស្ស​ម​កាល​រួម​គ្នា​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​។

    សង្គ្រាម​លោក​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​បញ្ចប់​នៅ​​ត្រឹម​ថ្ងៃ​បុណ្យ​ណូ​អែល ឆ្នាំ​១៩១៤​។ ប៉ុន្តែ រយៈពេល​៥​ខែ បន្ទាប់​ពី​សង្គ្រាម​បាន​ចាប់​ផ្តើម​កាល​ពី​ខែកក្កដា តំបន់​​ខ្សែ​ត្រៀម​ប្រយុទ្ធ នៅ​តែ​បន្ត​​វាយ​សម្លាប់​គ្នា​ដោយ​ឥត​ប្រណី​។ ការ​បរា​ជ័យ​ដែល​មិន​នឹកស្មាន​ដល់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់ Battles of Tannenberg, the Marne និង​ Ypres បាន​បង្ខំ​ឲ្យ​​ភាគី​ទាំងសង​ខាង ធ្លាក់​ចូល​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សា​ហាវ​ដែល​ត្រូវ​បាន​គេហៅ​ថា សង្គ្រាម​លោក​លើក​ទី​១​តែម្តង​។

    ក្រោយ​ពី​បាន​​ធ្វើ​ការប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ត្រង់​សេ​របស់​​ពួក​គេ​រៀង​ៗ​ខ្លួន​នៅ​ល្ងាច​មុន​ថ្ងៃ​បុណ្យ​ណូ​អែល កង​ទព័រ​នៃ​​ភាគី​ទាំងពីរ បាន​ដើរ​កាត​ឆ្លង​ខ្សែ​ក្រវាត់​ជួរ​មុខ​របស់​ខ្លួន ដើម្បី​អប​អរ​ថ្ងៃ​វិស្ស​ម​កាល​នេះ​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​ពួក​គេ​អាច​។ ភ្លាម​ៗ រាល់​កង​ទព័រ​នៅតំបន់​ជួរ​មុខ​ទាំង​អស់ បាន​ចាប់​ផ្តើម​​ចាក​ចេញពី​​ត្រង់​សេ​របស់​ពួក​គេ​​រៀង​ៗខ្លួន ដោយ​គ្មាន​អាវុធ ដើម្បី​ជួប​ជា​​​មួយ​នឹង​ទា​ហាន​ជា​សត្រូវ​របស់​ពួក​គេនៅ​តំបន់​ស​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា កង​ទាហាន​នា​នា​ដែល​ទើប​តែ​បាន​សម្លាប់​គ្នា​យ៉ាង​ឃោ​ឃៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​នោះ បាន​ជជែក​គ្នា ចម្រៀង​ចម្រៀង​រួម​គ្នា រាំ​ជា​មួយ​គ្នា និង​ញ៉ាំ​អាហារ​ជា​មួយ​គ្នា ដូច​ជា​មិត្ត​ភ័ក្តិ​នឹង​គ្នា​អ៊ី​ចឹង​​​៕

    ប្រភព៖ Businessinsider

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ