ថ្លើមមានតួនាទីដ៏សំខាន់សម្រាប់រាងកាយ ព្រោះវាជួយកម្ចាត់ជាតិពុលនិងកម្ចាត់មេរោគទាំងឡាយ។ អីចឹងហើយអ្នកត្រូវតែថែទាំវាឱ្យបានល្អតាមដែលអាចធ្វើទៅបាន។ បើអ្នកមិនបានថែទាំវាទេនោះសូមកុំបំផ្លាញវា ដោយការញ៉ាំអាហារដែលមានជាតិពុលខ្លាំងដូចជាគ្រឿងស្រវឹងជាដើម។ ពេលនេះកញ្ញាសូមណែនាំអាហារខ្លះៗដែលជំនួយដល់ថ្លើមរបស់អ្នក៖
១. ខ្ទឹមស
បើទោះបីជាមានក្លិនអាក្រក់យ៉ាងណាក៏ដោយក៏ខ្ទឹមនៅតែជាអាហារដែលមានប្រយោជន៍ដល់សុខភាពយ៉ាងច្រើនលើសលប់។ ខ្ទឹមមានសារធាតុ Allicin ដែលជួយត្រងច្រោះជាតិពុលពីថ្លើមបានមួយកម្រិតទៀត។ តែត្រូវចាំថាអ្នកនឹងបាត់បង់នៅពេលដែលអ្នកចម្អិនវា យកល្អគួរតែញ៉ាំឆៅ។
២. តែបៃតង
អ្នកប្រហែលជាមិនឆ្ងល់ទេថាតែបៃតងពិតជាមានប្រយោជន៍នោះ។ វាជួយសម្រកទម្ងន់ សម្រស់ ដំណេករបស់អ្នក លើសពីនេះទៅទៀតវាក៏មានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលហៅថា Catechin គឺល្អសម្រាប់ការលាងសម្អាតជាតិពុលនិងបង្កើនដំណើរការរបស់ថ្លើម។ យកល្អគួរតែញ៉ាំវាទទេដោយមិនដាក់ស្ករឬបន្ថែមរសជាតិ។
៣. ផ្លែប័រ
ផ្លែប័រល្អសម្រាប់សរីរាង្គខាងក្នុងរបស់មនុស្សយើងជាពិសេសបេះដូងនិងថ្លើម។ សារធាតុចិញ្ចឹមនៅក្នុងផ្លែបឺរជួយឱ្យបេះដូងដំណើរការបានល្អ ហើយសារធាតុ Glutathione មាននាទីជួយទប់ស្កាត់ការប៉ះពាល់នៃជាតិពុល។ អ្នកក៏អាចយកផ្លែបឺរជាអាហារសម្រកទម្ងន់ក៏បាន។
៤. ផ្លែឈើ
ផ្លែឈើដែលមានជាតិវីតាមីនC អាចជួយច្រោះរាល់ជាតិពុលដែលមានក្នុងថ្លើមបានយ៉ាងឆាប់រហ័ស។ ជាមួយគ្នានោះដែរ ប្រព័ន្ធភាពសាំក៏អាចបង្កើនដំណើរការប្រសិនបើអ្នកញ៉ាំវារៀងរាល់ថ្ងៃ។ប៉ុន្តែត្រូវប្រយ័ត្ននៅពេលដែលអ្នកញ៉ាំក្រូចព្រោះជាតិអាស៊ីតរបស់វាអាចបំផ្លាញ Enamel។
៥. ម្រះ
ម្រះគឺជាបន្លែដែលមានជាតិល្វីងច្រើនជាងគេទើបមិនសូវមានអ្នកចូលចិត្តញ៉ាំប៉ុន្មានទេ។ ប៉ុន្តែអ្នកនឹងផ្លាស់ប្តូរចិត្តនៅពេលបានដឹងពីអត្ថប្រយោជន៍របស់វា។ ម្រះជួយបន្សាបជាតិពុលបានល្អជាងគេនៅក្នុងថ្លើមនិងឈាមដោយបង្កើនទឹកប្រមាត់។
៦. រមៀត
រមៀតមិនត្រឹមតែជួយឱ្យស្បែកស្អាតទេថែមទាំងកាត់បន្ថយជាតិពុលនៅក្នុងថ្លើមតាមរយៈអង់ស៊ីម៕